សាកលវិទ្យាល័យ VMU វៀតណាម នឹងបណ្តុះបណ្តាលវគ្គខ្លីដល់មន្រ្តីរាជការនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម

19/05/2023 5:00 pm ភ្នំពេញ

ភ្នំពេញ៖ គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន បានបំពេញទស្សនៈកិច្ចនៅវិទ្យាស្ថាន និងសាកលវិទ្យាល័យ ក្នុងប្រទេសវៀតណាម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យភ័ស្ដុភារកម្ម កាលពីថ្ងៃទី ១៦-១៧ ខែ ឧសភា ឆ្នាំ២០២៣ ។



លោក ឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម បានដឹកនាំមន្ត្រីរាជការ តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ដើម្បីចូលរួមជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងរៀបចំអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹង វិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន (Transport Development and Strategy Institute) និងសាកលវិទ្យាល័យ Vietnam Maritime University (VMU)។

សាកលវិទ្យាល័យ (VMU) នឹងបណ្តុះបណ្តាលវគ្គខ្លីអំពី ភ័ស្តុភារកម្ម ថ្នាក់ឧត្តម និងក្រោយឧត្តម ដល់មន្រ្តីរាជការនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន កម្ពុជា។ ជាមួយគ្នានេះ វិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន (TDSI) បានរៀបចំកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សាចែករំលែកនូវបទពិសោធន៍ និងឱកាសសហប្រតិបត្តិការរៀបចំគម្រោងអភិវឌ្ឍន៍ក្នុងវិស័យភ័ស្តុភារកម្មផ្សេងៗ។ កម្ពុជា និងវៀតណាម នឹងផ្លាស់ប្តូរអ្នកជំនាញ ពីគ្នាទៅវិញទៅមក និងផ្តល់ការសហការលើការសិក្សាស្រាវជ្រាវក្នុងអេកូឡូស៊ីឡូជីស្ទីក៕ 
 

ព័ត៌មានទាក់ទង