មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ នឹងបើកវគ្គបណ្តុះបណ្តាល សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ឥតគិតថ្លៃ

18/05/2023 10:18 am ឧត្តរមានជ័យ

មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ នឹងបើកវគ្គបណ្តុះបណ្តាលជំនាញហូកា សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដល់បុគ្គលិក យុវជន និងសមាគមទេសចរណ៍ ដោយឥតគិតថ្លៃ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត និងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិកក្នុងវិស័យទេសចរណ៍។



វគ្គបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមនៅថ្ងៃទី២២-២៧ ខែឧសភា ឆ្នាំ២០២៣។ បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជ សិស្ស និស្សិត  និងសាធារណៈជនទាំងអស់ មានឱកាសសិក្សាដោយផ្ទាល់ ដែលចង់ពង្រឹងសមត្ថភាព និងអភិវឌ្ឍសមត្ថភាពថ្មីរបស់ខ្លួន។ 

ជាមួយគ្នានេះ សិក្ខាកាមទាំងអស់ ក៏ទទួលបានការបណ្តុះបណ្តាលបន្ថែមពីផ្នែកបដិសណ្ឋារកិច្ច ព្រមទាំងសេវាកម្មនានាក្នុងវិស័យទេសចរណ៍។ វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឱ្យយុវជន និស្សិត និងបុគ្គលិកជាច្រើន ទទួលបានចំណេះដឹងបន្ថែម សម្រាប់ធ្វើជាជំនាញវាកម្មម្ហូបអាហារ និងភេសជ្ជៈ ទៅថ្ងៃមុខ។ ជាពិសេស ជំនាញទាំងនេះ កំពុងមានទីផ្សារ និងងាយស្រួលក្នុងការបើកអាជីវកម្ម។ 

សូមបញ្ជាក់ដែរថា ចំពោះអ្នកដែលមានបំណង ចុះឈ្មោះចូលរៀន ត្រូវទំនាក់ទំនងតាមលេខទូរស័ព្ទ ០១២ ៦៧៦ ៣៦៤/ ០៨៨ ៨២៣ ២៥២៦៕


 

ព័ត៌មានទាក់ទង