ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងមើលថ្ងៃរះស្អាតជាងគេទូទាំងពិភពលោក

28/04/2023 5:00 pm សៀមរាប

ភ្នំពេញ៖ ប្រាសាទអង្គរវត្ត ទទួលបានចំណាត់ថ្នាក់លេខ១ ជាកន្លែងដែលអាចទស្សនាព្រះអាទិត្យរះ និងលិចស្អាតជាងគេនៅទូទាំងពិភពលោក។ Mornings.co.uk បានប្រមូលទិន្នន័យអំពីកន្លែងល្អបំផុតដើម្បីមើលថ្ងៃ ក្នុងប្រទេសចំនួន៧២ ជុំវិញពិភពលោក។

 

ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត កើតមានឡើងពីរដង នៅក្នុងឆ្នាំ២០២៣ ។ ក្នុងនោះលើកទីមួយ កើតឡើងនៅថ្ងៃទី២១ ខែមីនា និងលើកទីពីរ នៅថ្ងៃទី២២កញ្ញា។

ជាមួយគ្នានេះ ប្រាសាទអង្គរវត្ត ជាប់លេខ១ ជាកន្លែងមើលថ្ងៃរះស្អាតជាងគេទូទាំងពិភពលោក ដែលទទួលបានអ្នកបោះឆ្នាតចំនួន ១០ ៤០៤នាក់ និងចំណាត់ថ្នាក់លេខ២ គឺកំពូលភ្នំ Haleakala Crater នៅអាម៉េរិក។ ទន្ទឹមនឹងនោះ ចំណាត់ថ្នាក់លេខ៣ ប្រាសាទ Taj Mahal នៅប្រទេសឥណ្ឌា, ចំណាត់ថ្នាក់លេខ៤ គឺប្រាសាទ Borobudur នៅឥណ្ឌូណេស៊ី និងចំណាត់ថ្នាក់លេខ៥ គឺភ្នំ Uluru របស់ប្រទេសអូស្ត្រាលី។ 

ដោយឡែក ចំណាត់ថ្នាក់លេខ៦ គឺកំពូលភ្នំ Saragng Kot នៅប្រទេសនេប៉ាល់, ចំណាត់ថ្នាក់ទី៧ គឺប្រាសាទ Bagan របស់ប្រទេសមីយ៉ាន់ម៉ា អ្នកបោះឆ្នាតចំនួន ៧៩៧នាក់។ ចំពោះចំណាត់ថ្នាក់ទី៧២ ដែលជាចំណាត់ថ្នាក់ចុងក្រោយគេ គឺឧទ្យានជាតិ Murchison Falls នៃប្រទេសអ៊ូហ្គង់ដា៕

 

ព័ត៌មានទាក់ទង