ការបើកដំណើរការនវានុវត្តន៍របស់ សែលកាត ជួយឱ្យអតិថិជនមានរបៀបរស់នៅឌីជីថល

26/04/2023 5:10 pm ភ្នំពេញ

នវានុវត្តន៍របស់ក្រុមហ៊ុនបានរួមចំណែកយ៉ាងសំខាន់បំផុតដល់ក្រុមហ៊ុនដែលទទួលបានប្រាក់ចំណេញច្រើនបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ឆ្នាំ២០២២ គឺជាឆ្នាំដ៏អស្ចារ្យមួយសម្រាប់ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ដែលត្រូវបានស្គាល់ថា សែលកាត ខណៈពេលដែលក្រុមហ៊ុនបានប្រារព្ធខួបទី២៥ឆ្នាំរបស់ខ្លួន។ ព្រឹត្តិការណ៍ដ៏សំខាន់នេះធ្វើឱ្យ សែលកាត គោរពដល់ប្រវត្តិដ៏យូរលង់របស់ខ្លួនតាំងពីដើមឡើយ ដោយសម្គាល់នៅឆ្នាំនេះជាមួយនឹងការចាប់ផ្ដើមនូវនវានុវត្តន៍ជាច្រើន រួមមានដូចជាដំណើរការគម្រោង Time To Rise ដែលទាំងអស់នេះបានរួមចំណែកយ៉ាងសំខាន់ដល់សមិទ្ធផលហិរញ្ញវត្ថុរបស់ សែលកាត នៅឆ្នាំ២០២២។

ចក្ខុវិស័យរបស់ក្រុមហ៊ុនគឺដើម្បីក្លាយជាអ្នកផ្ដល់លទ្ធភាពដល់ការរស់នៅបែបឌីជីថលដល់អតិថិជន    ហើយនវានុវត្តន៍ក្នុងឆ្នាំនេះគឺរួមបញ្ចូលទាំងការបើកដំណើរការគម្រោង Time To Rise  ដែលជាគម្រោងទិន្នន័យសហការជាមួយសិល្បករដំបូងគេ ហើយណែនាំវេទិកាស្ដាប់តន្ត្រីជាសកល Spotify ដល់ប្រទេសកម្ពុជា។ គម្រោង Time To Rise ត្រូវបានបង្កើតឡើងដោយសហការជាមួយទូតសុឆន្ទៈរបស់ក្រុមហ៊ុនគឺ
លោក វណ្ណដា ហើយត្រូវបានបំផុសគំនិតដោយក្ដីប្រាថ្នានៃបទចម្រៀងល្បីជាប្រវត្តិសាស្ត្ររបស់គាត់ដែលមានចំណងជើងដូចគ្នានេះ។

ផលិតផលទិន្នន័យនេះមានរួមបញ្ចូលគ្នាទាំងនូវឥទ្ធិពលរបស់ លោក វណ្ណដា និងបណ្ដាញដ៏ទូលំទូលាយរបស់ សែលកាត និងការឈានទៅដល់របស់ Spotify ដើម្បីផ្ដល់នូវការភ្ជាប់ និងប្រើប្រាស់មាតិកាទាំងក្នុងស្រុកនិងបរទេស។ ក្រុមហ៊ុនបានលើកឡើងថា៖ «ការដាក់ដំណើរការ Spotify នឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកគ្រប់គ្នាក្នុងការប្រើប្រាស់វេទិការក្នុងប្រទេស ពង្រឹងរបៀបរស់នៅបែបឌីជីថលរបស់ពួកគេ បំផុសគំនិតអ្នកមានទេពកោសល្យជំនាន់ថ្មី ព្រមទាំងនាំទៅរកឱកាសនិងការអភិវឌ្ឍថ្មីៗនៅក្នុងឧស្សាហកម្មតន្ត្រីរបស់កម្ពុជា»។ 

ក្រុមហ៊ុន សែលកាត បានលើកឡើងថា៖ «ជាមួយនឹងគម្រោង Time To Rise សែលកាតបានកំណត់ឡើងវិញនូវការចូលរួមរបស់ទូតសុឆន្ទៈរបស់ខ្លួនដើម្បីផ្ដល់នូវលក្ខណៈវិនិច្ឆ័យថ្មីដែលអ្នកប្រើប្រាស់វាយ  តម្លៃផលិតផល»។

សែលកាត ក៏បានណែនាំនូវគម្រោង Updated Playgame Unlimited ដែលជាគម្រោងជាក់លាក់មួយដែលផ្ដល់នូវអ៊ីនធឺណិតដោយឥតគិតថ្លៃលើកម្មវិធីហ្គេមល្បីៗជាច្រើនក្នុងប្រទេសកម្ពុជា ហើយកម្មវិធី Playgame Cloud គឺជាកម្មវិធីសេវាកម្មហ្គេម Clould ដំបូងគេបង្អស់របស់កម្ពុជា។

នៅក្នុងទីផ្សារប្រកួតប្រជែងដែលផ្ដល់នូវកញ្ចប់ទូរគមនាគមន៍ជាច្រើនដែលកំណត់ដោយប្រាក់ដុល្លាររបស់ពួកគេ ប្រតិបត្តិករអាចជ្រើសយកការផ្ដោតលើហ្គេមលេខ   ឬគិតចេញពីប្រអប់ដើម្បីបង្កើតការផ្លាស់ប្ដូរគំរូមួយ។ សែលកាត  បានឈានមុខគេក្នុងវិស័យនេះក្នុងដំណើរការផលិតផលទូរគមនាគមន៍ប្រកបដោយនវានុវត្តន៍ដែលរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យរបស់ខ្លួន។

ហេតុដូចនេះហើយ សែលកាត ត្រូវបានទទួលស្គាល់ដោយ Asian Telecom Awards ក្នុងនាមជាអ្នកឈ្នះនៃពានរង្វាន់ «ប្រតិបត្តិករទូរស័ព្ទចល័តប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា ឬ Mobile Operator of the Year - Cambodia » និងពានរង្វាន់ «នវានុវត្តន៍ឌីជីថលប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា ឬ Digital Initiative of the Year - Cambodia»។

កម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាពនេះទទួលស្គាល់នូវសមិទ្ធផល  និងគំនិតផ្ដួចផ្ដើមដ៏អស្ចារ្យរបស់ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់អាស៊ី ក៏ដូចជាក្រុមហ៊ុនដែលមានភាពលេចធ្លោ  និងអាចស្វែងរកផ្លូវរបស់ពួកគេឆ្លងកាត់ការប្រកួតប្រជែងទីផ្សារផ្សេង ខណៈពេលដែលផ្ដល់នូវផលិតផល និងសេវាកម្មដែលពាក់ព័ន្ធនិងឈ្នះរង្វាន់ទៅកាន់អតិថិជនរបស់ពួកគេ។

អំពី សែលកាត

សែលកាត ចាប់ដំណើរការ នៅឆ្នាំ១៩៩៧ គឺជាប្រតិបត្តិករ ដែលបម្រើសេវាកម្មយូរជាងគេបំផុតនៅកម្ពុជា និងជាប្រតិបត្តិករដែលមានម្ចាស់ជាជនជាតិខ្មែរ ១០០ភាគរយ ដែលល្បីល្បាញដោយសារប្រវត្តិដ៏យូរលង់នៃការច្នៃប្រឌិតដំបូងទៅកាន់ទីផ្សារ សេវាកម្មអតិថិជនឆ្នើម និងបណ្តាញទូរស័ព្ទចល័តលឿន និងគួរឱ្យទុកចិត្តបំផុត។ ចាត់ទុកជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា សេវាសែលកាត មានអតិថិជនជាង ៤លាននាក់ ជាមួយនឹងការគ្របដណ្តប់ទូទាំងប្រទេស និងបណ្តាញចែកចាយដ៏ធំទូលាយ។

ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅរកការផ្តល់នូវការតភ្ជាប់សម្រាប់ទាំងអស់គ្នា និងលើកកម្ពស់របៀបដែលអតិថិជនរស់នៅ ធ្វើការកម្សាន្ត និងផលប័ត្ររបស់ សែលកាត នៅតែបន្តពង្រីក ដើម្បីសម្រួល និងកសាងសហគមន៍ហ្គេម និងកីឡាអេឡិចត្រូនិច ផ្តល់សេវាកម្មកម្សាន្តបែបឌីជីថល ដើម្បីដោះស្រាយតម្រូវការសម្រាប់ពេលវេលាជាក់ស្តែង និងមាតិកាកំពុងមានតម្រូវការ ព្រមទាំងផ្តល់ជូននូវដំណោះស្រាយសហគ្រាសប្រកបដោយភាពច្នៃប្រឌិត និងស៊ីជម្រៅដើម្បីគាំទ្រដល់អាជីវកម្មនានា។ 

សែលកាត នៅតែឈរឈ្មោះជាប្រតិបត្តិករដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា ជាមួយនឹងការទទួលពានរង្វាន់ច្រើនជាង៤០ ទាំងក្នុងតំបន់ និងសកលលោក។

អំពី ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនពហុផលិតផលដ៏ធំ និងមានការវិនិយោគចម្រុះបំផុតរបស់កម្ពុជា។ ក្រុមហ៊ុនរ៉ូយាល់គ្រុប វិនិយោគនៅក្នុងឧស្សាហកម្មជាច្រើន រួមមានទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ និង ការកម្សាន្ត ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរ  និងកសិកម្ម៕

អត្ថបទពាណិជ្ជកម្ម

ព័ត៌មានទាក់ទង