កម្ពុជា អាចមានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ មួយសប្ដាហ៍ទៀត

រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
ភ្នំពេញ៖ ឥទ្ធិពលពីជ្រលងសម្ពាធទាបកម្រិតខ្សោយទៅមធ្យម គួបផ្សំ និងខ្យល់ប្រែប្រួល អាចធ្វើឱ្យតំបន់មួយចំនួននៅកម្ពុជា មានភ្លៀងលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់រយៈពេលមួយសប្ដាហ៍។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយថ្ងៃទី១៨ មេសានេះ។
ចាប់ពីថ្ងៃទី១៩-២៥ មេសា ឥទ្ធិពលជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំនិងខ្យល់ប្រែប្រួល អាចបង្កឱ្យតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងមាត់សមុទ្រ មានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះបាតុភូតធម្មជាតិនេះ ក្រសួងធនធានទឹក ក៏អំពាវនាវដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នផងដែរ៕
-
ដោយ៖ ប៉ូ សុភា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

