Prince Real Estate Group រៀបចំព្រឹត្តិការណ៍ជួល “Taste of Togetherness” ប្រកបដោយជោគជ័យ

28/03/2023 5:00 pm ភ្នំពេញ

នៅថ្ងៃទី 25 ខែមីនា ឆ្នាំ 2023 ក្រុមហ៊ុន Prince Real Estate Group បានរៀបចំព្រឹត្តិការណ៍ជួល “Taste of Togetherness” នៅព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សាប្រកបដោយជោគជ័យ ។



Prince បានផ្តល់ឱ្យយុវជនកម្ពុជានូវឱកាសដើម្បីក្លាយជាអ្នកលក់រាយ ដោយផ្តល់ការជួលដោយឥតគិតថ្លៃរហូតដល់ 1 ឆ្នាំ ។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមជាង 600 នាក់ ហើយក្នុងនោះមានជាង 75 នាក់បានធ្វើការសាកសួរអំពីឱកាសជួលដែលមាននៅក្នុងផ្សារទំនើប ដែលរួមមាន ហាង តូប និងរទេះរុញ។

ភ្ញៀវត្រូវបានទាក់ទាញយ៉ាងខ្លាំងជាមួយនឹងសកម្មភាពជាច្រើនដែលក្រុមហ៊ុនបានរៀបចំ រួមមានការសម្ដែងដោយតួត្លុក របាំប្រពៃណីខ្មែរ ក្បាច់គុន ការគូរមុខ និងល្បែងកម្សាន្តផ្សេងៗទៀតជាច្រើន។ លើសពីនេះ អ្នកចូលរួមក៏អាចទទួលទានស្រាបៀរដោយឥតគិតថ្លៃ នៅពេលដើរទស្សនាផ្សារទំនើបផងដែរ។ ចំណែកក្រុមគ្រួសារវិញក៏អាចរីករាយផងដែរជាមួយនឹងការលេងបាចទឹក និងការចែករង្វាន់ដ៏អស្ចារ្យ ។

លោក Jeremy Chea នាយកគ្រប់គ្រងទូទៅនៃព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា បានមានប្រសាសន៍ថា "យើងពិតជារំភើបជាមួយនឹងអ្នកចូលរួមសម្រាប់ព្រឹត្តិការណ៍ជួល 'Taste of Togetherness' របស់យើង។ ព្រឹត្តិការណ៍នេះគឺមានភាពជោគជ័យយ៉ាងខ្លាំង ហើយយើងក៏មានភាពរីករាយណាស់ដែរ ដែលមានមនុស្សជាច្រើនបង្ហាញចំណាប់អារម្មណ៍លើការជួលទីតាំងរបស់យើង"។ ព្រឹត្តិការណ៍នេះក៏បានរំលេចនូវទិដ្ឋភាពសហគមន៍នៃអគារពហុមុខងារ ដែលមានបំណងបង្កើតអារម្មណ៍នៃការរួមបញ្ចូលគ្នានៃសហគមន៍នៅក្នុងការអភិវឌ្ឍន៍។

សម្រាប់អាជីវករដែលខកខានមិនបានចូលរួមក្នុងព្រឹត្តិការណ៍ជួលនេះ ក្រុមហ៊ុន Prince Real Estate Group រីករាយនឹងរៀបចំកម្មវិធីដំណើរទស្សនកិច្ចក្នុងគម្រោងរបស់យើងជាលក្ខណៈឯកជន ដែលលោកអ្នកអាចមើលឃើញនូវគ្រឿងបរិក្ខារដោយផ្ទាល់ និងជួបជាមួយអ្នកជំនាញផ្នែកជួល ដើម្បីពិភាក្សាអំពីជម្រើសដ៏ល្អបំផុតសម្រាប់អាជីវកម្មរបស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមក Prince Real Estate Group តាមលេខខាងក្រោម៖ +855 81 334 011។

(អត្ថបទពាណិជ្ជកម្ម)
 

ព័ត៌មានទាក់ទង