កម្ពុជា នឹងមានភ្លៀងធ្លាក់ លាយឡំខ្យល់កន្ត្រាក់ រយៈពេលមួយសប្តាហ៍

ភ្នំពេញ៖ កម្ពុជានៅតែបន្តទទួលឥទ្ធិពលជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រួល ចាប់ពីថ្ងៃទី២៩-១ខែមេសា និង ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបពីចិន ចាប់ពីថ្ងៃ២-៤ខែមេសា នឹង។ ស្ថានភាពបែបនេះ អាចធ្វើឱ្យតំបន់ខ្លះមានភ្លៀងកម្រិតបង្គួរទៅខ្សោយ ដោយមានលាយឡំជាមួយខ្យល់កន្រ្តាក់រយៈពេលមួយសប្ដាហ៍ ។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា តំបន់ទំនាបកណ្ដាល អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានផ្នែកខ្លះ ធ្លាក់ភ្លៀង បង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកឯតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់៕
-
ដោយ៖ ប៉ូ សុភា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

