«ពិធីជប់លៀង Q-BOX» កម្មវិធីមហាសប្បាយរយៈពេល 2 ថ្ងៃដែលមិនធ្លាប់មាន!

20/03/2023 2:54 pm ភ្នំពេញ

Q-BOX មានទីតាំងស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ និងជាកន្លែងដែលមានហាងកុងតឺន័រដ៏ទាន់សម័យ ជាមួយនឹងសិល្បៈគំនូរ graffiti ដែលមានភាពលេចធ្លោរយ៉ាងខ្លាំង។ លើសពីនេះ ក៏មានផងនូវអាហារឆ្ងាញ់ៗគ្រប់ប្រភេទ និងរបស់របរល្អប្រណីតជាច្រើន ដែលធ្វើឱ្យយើងមានភាពរីករាយនិងបំភ្លេចមិនបាន។



នាពេលរាត្រីមកដល់ មានការលម្អតុបតែងយ៉ាងស្រស់ស្អាតជាមួយភ្លើងពណ៌ចម្រុះ ដែលធ្វើឱ្យ Q-BOX មានបរិយាកាសអ៊ូអរប្រៀបបាននឹងថ្ងៃបុណ្យកម្សាន្តគ្រប់ពេល។ អ្នកដែលមកលេង Q-BOX មិនត្រឹមតែអាចរីករាយជាមួយនឹងការផឹកស្រាបៀរដោយឥតគិតថ្លៃប៉ុណ្ណោះទេ ថែមទាំងអាចទស្សនាការសម្តែងតន្ត្រីដ៏អស្ចារ្យ ជាមួយនឹងសំឡេងតន្ត្រីដ៏ពិរោះរងំ ធ្វើឱ្យ មានអារម្មណ៍រីករាយនិងសប្បាយត្រេកអរឥតឧបមា។



នៅទីនេះ លោកអ្នកអាចណាត់មិត្តភ័ក្តិពីរបីនាក់ រួចដើរលេងតាមតូបលើដងផ្លូវក្បែរមាត់ទន្លេ ហើយអង្គុយលេង ក្រេបរសជាតិស្រា និងស្តាប់ភ្លេង ដើម្បីរំសាយភាពតប់ប្រមល់និងបំបាត់នូវរាល់ទុក្ខកង្វល់។
លោកអ្នកក៏អាចដើរញ៉ាំបណ្តើរទិញឥវ៉ាន់បណ្តើរ ដៃមួយកាន់កែវស្រា ដៃមួយកាន់នំញ៉ាំ ហើយដើរលេងកាត់ផ្សាររាត្រី Q-BOX។ សំឡេងកែវស្រាជល់គ្នា និងក្លិនឈ្ងុយនៃអាហារ ធ្វើឱ្យរសជាតិជីវិតកាន់តែមានន័យ។

តន្ត្រីចិញ្ចឹមអារម្មណ៍ អាហារបន្ថែមថាមពល។ នៅទីនេះ យើងគ្រាន់តែលេងសប្បាយ និងរីករាយជាមួយការដើរទិញឥវ៉ាន់ ញ៉ាំអាហារ និងក្រេបរសជាតិស្រា... ដើម្បីទទួលបានបទពិសោធន៍ថ្មីក្នុងជីវិត ហើយចាប់ផ្តើមការរស់នៅចុងសប្តាហ៍ប្រកបដោយភាពត្រេកត្រអាលបំផុត។ 



ពិធីប្រគល់រង្វាន់សម្រាប់ការប្រកួតគំនូរ  graffiti បានធ្វើឱ្យបរិយាកាសឈានដល់ចំណុចកំពូល។ ការប្រកួតគំនូរលើកនេះ បានទទួលការចាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គមជាង ១ លាននាក់ តាំងចាប់ពីការប្រកាសបើករហូតដល់ការបោះឆ្នោត។ បន្ទាប់ពីការបោះឆ្នោតតាមអនឡាញរយៈពេល ៤ ថ្ងៃកន្លងមក ស្នាដៃគំនូរដែលទទួលការពេញនិយមបំផុតត្រូវបានជ្រើសរើសរួចរាល់។ ប្រាក់រង្វាន់ ៦00 ដុល្លារ ៤00 ដុល្លារ ៣00 ដុល្លារ ២00 ដុល្លារ ១00 ដុល្លារ និង ៥0 ដុល្លារ ត្រូវបានប្រគល់ជូនបេក្ខជនដែលទទួលបានជ័យលាភីជាបន្តបន្ទាប់។

នៅពេលដែលតន្ត្រី ចំណង់ចំណូលចិត្ត និងឧត្តមគតិរួមបញ្ចូលគ្នា ធ្វើឱ្យគ្រប់គ្នានៅទីនោះមានភាពរំភើបនិងសប្បាយរីករាយឥតឧបមា។ ក្នុងពិធីជប់លៀងដ៏ឧឡារិកនិងអស្ចារ្យនេះ គ្រប់គ្នាបានបង្ហាញនូវចំណង់ចំណូលចិត្តរបស់ខ្លួន។ ពេលខ្លះ សុភមង្គលគឺវាសាមញ្ញបំផុត គឺគ្រាន់តែផឹកស្រាជាមួយគ្នា រាំជាមួយគ្នា និងលេងជាមួយគ្នា។



កំពុងដាក់ជួលហើយ! បច្ចុប្បន្ននេះ ហាងកុងតឺន័រ Q-BOX កំពុងមានភាពទាក់ទាញបំផុត ហើយយើងក៏មានលើកលែងថ្លៃជួលសម្រាប់ដំណាក់កាលដំបូងបំផុតផងដែរ! សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកលេខ៖ +855 89 424 579។

ការរួមបញ្ចូលធនធានវប្បធម៌និងភាពទាន់សម័យ ដើម្បីបង្កើតសហគមន៍ទាន់សម័យបំផុតក្នុងទីក្រុងភ្នំពេញ
Q-BOX មានទីតាំងស្ថិតនៅភាគខាងត្បូងនៃមហាវិថីព្រះនរោត្តម ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលខាងក្រោយទល់នឹងព្រីនស៍ ថាមស៍ សឃ្វែរ។ បច្ចុប្បន្ននេះ មានហាងជាច្រើនបានចូលរួមបើកទីតាំងនៅទីនេះហើយ។ នៅទីនេះ លោកអ្នកអាចធ្វើការថតរូប និងស្វែងរកផលិតផលផ្សេងៗតាមតម្រូវការ។

ពេលដើរលេងហត់ លោកអ្នកក៏អាចពិសារអាហារ និងភេសជ្ជៈជាច្រើនប្រភេទតាមចំណង់ចំណូលចិត្ត។ លើសពីនេះ Q-BOX ស្ថិតនៅជិតផ្សារទំនើប AEON វិមានឯករាជ្យ ស្ថានទូតចិន តំបន់បឹងកេងកង1 និងកោះពេជ្រ ដែលជាកន្លែងដែលប្រមូលផ្តុំទៅដោយអភិជននិងមានភាពទាន់សម័យបំផុត ដែលបង្កើតបានជាសហគមន៍ទាន់សម័យបំផុតក្នុងទីក្រុងភ្នំពេញ៕

(អត្ថបទពាណិជ្ជកម្ម) 


 

ព័ត៌មានទាក់ទង