ក្រសួងទេសចរណ៍ រៀបចំសិក្ខាសាលា«ការអភិវឌ្ឍជំនាញទេសចរណ៍»នៅថ្ងៃទី២៤មីនា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំសិក្ខាសាលាស្ដីពីការអភិវឌ្ឍជំនាញទេសចរណ៍ អមនឹងពិព័រណ៍ការងារក្នុងវិស័យនេះ នៅថ្ងៃទី២៤មីនា នៅទីស្ដីការក្រសួង។ សិក្ខាសាលានេះ រៀបចំឡើងដើម្បីពង្រឹងសមត្ថភាពអ្នកជំនាញ អាជីព និងការងារក្នុងវិស័យទេសចរណ៍ ដែលនឹងរួមចំណែកដល់ការស្តារវិស័យទេសចរណ៍ឡើងវិញ។
បើតាមក្រសួងទេសចរណ៍ សិក្ខាសាលានេះនឹងលើកកម្ពស់គុណភាពជំនាញអ្នកដែលបម្រើការងារក្នុងវិស័យទេសចរណ៍ ជាពិសេសយុវជន សិស្ស និស្សិត និងសាធារណជនដែលចង់អភិវឌ្ឍសមត្ថភាព និងចាប់អាជីពជាអ្នកជំនាញនៅក្នុងវិស័យនេះ។ បទពិសោធន៍ ទាក់ទងនឹងការងារក្នុងវិស័យទេសចរណ៍ ក៏នឹងត្រូវលើកយកចែករំលែកក្នុងសិក្សាដែល រៀបចំឡើងឱ្យសាធារណជនចូលរួម ដោយឥតគិតថ្លៃនេះដែរ។ ចុះឈ្មោះចូលរៀនតាមរយៈលេខទូរស័ព្ទ ០៨៩ ៥៥៦ ៦២៥ ឬ ០១០ ៤៥៤ ៩០១ ៕
-
ដោយ៖ សែម ប្រាក់ដាវ
-
© រក្សាសិទ្ធិដោយ thmeythmey25.com

