ហេតុអ្វីបានជាស្ពានបុរាណ ជាប់បានយូររហូតដល់បច្ចុប្បន្ន?

12/07/2023 5:30 pm សៀមរាប

សៀមរាប៖ បុព្វបុរសខ្មែរ បានសាងសង់ស្ពានច្រើនកន្លែងនៅខេត្តសៀមរាប និងនៅតាមទីតាំងផ្សេងៗ។ស្ពានបុរាណមានបីប្រភេទ គឺស្ពានថ្ម ស្ពានឈើ និងស្ពានបណ្ដែតទឹក។



បុរាណវិទូ លោក អ៊ឹម សុខរិទ្ធី រៀបរាប់ពីបច្ចេកទេសធ្វើពីស្ពានបុរាណដូច្នេះ៖«ស្ពានបុរាណ ត្រូវបានសាងសង់អំពីថ្មបាយក្រៀម។ លើសពីនេះ បើការសង់ស្ពានតូចយើងបុកកាំជណ្ដើរទៅក្រោមស្ពានប្រមាណ១០កាំ និងស្ពានធំប្រមាណ២០កាំ»។  
 

ស្ពានបុរាណ ដែលត្រូវបានធ្វើពីថ្មបាយក្រៀមទាំងនោះ មានភាពមាំល្អ។ នៅក្បាលស្ពានសងខាង តែងមានស្លាបស្ពាន ដោយគេរៀបថ្មបាយក្រៀមជាកណ្តើរ ហើយប្រវែងអាស្រ័យថាស្ពានវែង ឬ ខ្លី។ រីឯ កម្រាលថ្មបាយក្រៀមទាំងនោះ យើងតែងធ្វើពីដើមទឹក និងចុងទឹកនៃស្ពាន ដើម្បីការពារទឹកហូរមិនប៉ះពាល់ដល់គល់ស្ពា

បន្តែមពីនេះ មុននឹងសង់ស្ពានបុរាណនីមួយៗ គេត្រូវយកដីស្អុយចេញ ឬបុកបង្ហាប់បញ្ចូលក្នុងដី និងបុកគ្រឹះ ទើបក្រាលថ្មបាយក្រៀមនៅមាត់ស្ទឹង ប៉ុន្តែថ្មត្រូវមានទំហំធំ ដើម្បីឱ្យស្ពានឈរលើកម្រាលថ្មបាយក្រៀមទាំងនោះបាន។ ក្រៅពីនេះ សសរស្ពាន ត្រូវធ្វើកាំជណ្តើរ ទាំងខាងមុខ និងខាងក្រោយស្ពាន។ ខាងមុខស្ពាន មានកម្រាលថ្មដែលទម្លាក់ថ្មធំៗ ជាមធ្យោបាយកកាត់បន្ថយកម្លាំងទឹកបុកមកកាន់ស្ពាន៕




 

ព័ត៌មានទាក់ទង