ថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត នឹងកើតឡើងនៅថ្ងៃទី២១មីនា

ដោយ: សារព័ត៌មានថ្មីៗ
ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នឹងកើតមានឡើងពីរដង នៅក្នុងឆ្នាំ២០២៣ ។ ក្នុងនោះលើកទីមួយ កើតឡើងនៅថ្ងៃទី២១ ខែមីនា និងលើកទីពីរ នៅថ្ងៃទី២២កញ្ញា។ នេះបើយោងតាមការចុះផ្សាយរបស់អាជ្ញាជាតិអប្សរា។
ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះ ត្រូវបានអ្នកជំនាញផ្នែកបុរាណវិទូ ហៅថា «សមរាត្រី» ដែលមានរយៈពេលថ្ងៃនិងយប់ស្មើគ្នា។ ព្រឹត្តិការណ៍ដ៏កម្រនេះ ប្រជាពលរដ្ឋអាចមើលឃើញច្បាស់ពីគុកតារាជ ដែលនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា។
អាជ្ញាធរជាតិអប្សរា អំពាវនាវដល់សាធារណជន និងទេសចរគ្រប់ជាតិសាសន៍ មកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកុំបីខានឡើយ ព្រោះរហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ទើបព្រឹត្តិការណ៍នេះកើតឡើងម្តងទៀត៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

