កម្ពុជា អាចមានភ្លៀងធ្លាក់កម្រិតខ្សោយពីថ្ងៃទី៨-១៤ កុម្ភៈ

07/02/2023 3:00 pm ភ្នំពេញ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ឥទ្ធិពលសម្ពាធទាបខ្សោយអាចធ្វើឱ្យតំបន់មួយចំនួន មានភ្លៀងធ្លាក់កម្រិតខ្សោយរយៈពេលមួយសប្ដាហ៍។


  
ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៧ កុម្ភៈ បានឱ្យដឹងថា ចាប់ថ្ងៃទី៨ ដល់១៤ ខែកុម្ភៈ កម្ពុជានឹងទទួលឥទ្ធិពលសម្ពាធទាបកម្រិតខ្សោយ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប អាចនឹងមានភ្លៀងក្នុងកម្រិតខ្សោយតិចតួចបំផុត។ ចំពោះតំបន់មាត់សមុទ្រវិញ ក្នុងករណីមានភ្លៀងក៏ស្ថិតក្នុងកម្រិតខ្សោយដូចគ្នា៕ 

ព័ត៌មានទាក់ទង