អាជីវកម្មចិញ្ចឹមអង្ក្រង ត្រូវបានទុនជាង៣០០ដុល្លារប៉ុណ្ណោះ

05/02/2023 11:00 am ភ្នំពេញ

ភ្នំពេញ៖ មុខរបរចិញ្ចឹមអង្ក្រង បានក្លាយជាមុខរបរមួយ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ អ្នកលេងបណ្ដាញសង្គម។ ទំនងមកពីមុខរបរមួយនេះប្លែក និងមិនសូវមានអ្នកចិញ្ចឹម។ តែការចិញ្ចឹមអង្ក្រងនេះ ក៏មិនមែនជារឿងងាយស្រួលប៉ុន្មានដែរ។ អ្នកស្រី ខែម ស្រីមុំ ជាអ្នកចិញ្ចឹមអង្ក្រងមួយរូប នៅរាជធានីភ្នំពេញ។ មានជំនាញ និងបទពិសោធន៍ក្នុងការចិញ្ចឹមអង្ក្រង អ្នកស្រី ស្រីមុំ លើកឡើងថា ការចិញ្ចឹមអង្ក្រង អាចចាប់ផ្ដើមដើមទុនដំបូងក្នុងខ្ទង់ ៣០០ដុល្លារ។
 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ដូចខាងក្រោម៖


ចំណាយទុនបង្កើតអាជីវកម្ម ៣០០ដុល្លារនេះ មិនរាប់បញ្ចូលទាំងការចំណាយលើមេពូជឡើយ។ នោះក៏ព្រោះតែអ្នកស្រីចិញ្ចឹមអង្ក្រងដំបូង ដើររកពូជអង្ក្រងទាំងនោះពីព្រៃ ឬដើមឈើនានា ដែលវារស់នៅតាមធម្មជាតិ។ យ៉ាងណាអ្នកចិញ្ចឹមក៏អាចទិញពូជដែលគេចិញ្ចឹមស្រាប់ក៏បាន។ ក្រៅពីមានមេពូជ អ្នកចិញ្ចឹមត្រូវចំណាយលើសម្ភារៈមួយចំនួនទៀត ដូចជាធ្វើទ្រនើរ, ដបជ័រ ឬកំប៉ុងជ័រ ធ្វើជាសម្បុក ជាដើម៕ ​

 

ព័ត៌មានទាក់ទង