ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលឥតគិតថ្លៃលើជំនាញម្ហូបអាហារ និងភេសជ្ជៈ

27/01/2023 5:00 pm ភ្នំពេញ

ភ្នំពេញ៖ ក្រសួងទេសចរណ៍បើវគ្គបណ្តុះបណ្តាលើជំនាញម្ហូបអាហារ និងភេសជ្ជៈ ដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ជាពិសេសផ្តល់ជំនាញថ្មីៗបន្ថែមដល់អ្នកដែលបម្រើការងារនៅក្នុងវិស័យទេសចរណ៍។



វគ្គបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមសិក្សានៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ និងរាល់ថ្ងៃសៅរ៍។ សម្រាប់អ្នកដែលចាប់អារម្មណ៍ អាចចុះឈ្មោះតាមរយៈ https://www.tptd.org និងតាមទូរស័ព្ទលេខ ០១៥ ៥១១ ១១៦/០៧៨ ៨៩៩ ៩១៩។ 

សូមបញ្ជាក់ដែរ ចំពោះវគ្គបណ្តុះបណ្តាលលើជំនាញម្ហូបអាហារ និងភេសជ្ជៈ សិក្ខាកាម នឹងទទួលបានការបង្រៀនអំពីការផ្តល់សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ក៏ដូចជាការសម្អាត និងរៀបចំឱ្យមានសណ្តាប់ធ្នាប់ នៅទីតាំងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។ លើសពីនេះ សិក្ខាកាមនឹងទទួលបានការអនុវត្តនីតិវិធីអនាម័យ នៅកន្លែងការងារ និងការអភិវឌ្ឍផលិតផល សេវាកម្មថ្មីៗ រួមទាំងការរក្សាគុណភាពសេវាកម្ម សម្រាប់អតិថិជន៕


 

ព័ត៌មានទាក់ទង