វេទិកាពិភាក្សាពីតំបន់អង្គរ៖ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តស៊ីហ្គេមនៅកម្ពុជា

31/01/2023 4:00 pm សៀមរាប

សៀមរាប៖ សារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com), (Cambodianess.com) និងមជ្ឈមណ្ឌលសិល្បៈ Blue Art Center នឹងរៀបចំវេទិកាពិភាក្សាលើកទី៣នៅថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៣ចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង១១ថ្ងៃត្រង់នៅឯមជ្ឈមណ្ឌលសិល្បៈ Blue Art Center នៅក្រុងសៀមរាប (ទីក្រុងប្រាសាទ)នៃខេត្តសៀមរាប។ កិច្ចពិភាក្សានេះធ្វើឡើងនៅក្នុងកម្មវិធី«សិល្បៈខ្មែរពីតំបន់អង្គរ»ដែលរៀបចំឡើងដោយសារព័ត៌មានឌីជីថលថ្មីៗ (Thmeythmey.com), (Cambodianess.com) និងមជ្ឈមណ្ឌលសិបល្បៈ Blue Art Center។



ប្រធានបទលើកទី៣នេះនឹងផ្តោតលើព្រឹត្តិការណ៍ប្រវត្តិសាស្រ្តស៊ីហ្គេមនៅកម្ពុជា។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ (CAMSOC) គឺជាវាគ្មិនកិត្តិយស រីឯលោក គី សុខលីម អ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មានឌីជីថលថ្មីៗ គឺជាអ្នកសម្របសម្រួល។ 

ខ្លឹមសារសំខាន់ៗនៅក្នុងកិច្ចពិភាក្សាវេទិកាតុមូលខាងលើនេះ ជារួមមាន៖ 
១)-ប្រវត្តិកីឡា ស៊ីហ្គេម នៅតំបន់អាស៊ី
២)-ប្រវត្តិកីឡា ហ្កាណេហ្វូ (Ganefo) នៅកម្ពុជាកាលពីឆ្នាំ១៩៦៦
៣)-ប្រវត្តិគុនខ្មែរនៅលើជញ្ជាំងប្រាសាទកាលពី១ពាន់ឆ្នាំមុន
៤)-ប្រវត្តិពហុកីឡដ្ឋានអូឡាំពិក ប្រវត្តិស្តាតចាស់ ប្រវត្តិពហុកីឡដ្ឋានជាតិមរតកតេជោ
៥)-ដំណើរការរៀបចំកីឡាស៊ីហ្គេម លើកទី៣២នៅកម្ពុជា(ការរចនារៀបចំព្រឹត្តិការណ៍)
៦)-តើកម្ពុជាត្រៀមខ្លួនរួចរាល់ហើយឬនៅ? តើអ្វីខ្លះជាការប្រឈមនៅចំពោះមុខ? 
៧) ប្រវត្តិភ្លើង «ព្រះអគ្គីកីឡា» 


ទីតាំង៖ មជ្ឈមណ្ឌលសិល្បៈ Blue Art Center ទីក្រុងអង្គរសៀមរាប
ម៉ោង៖ ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់
ទំនាក់ទំនងចូលរួម៖ អ្នកស្រី មាលា (Telegram: 012 705 303) 
បញ្ជាក់៖ កន្លែងមានកំណត់ 




 

ព័ត៌មានទាក់ទង