រាជធានីភ្នំពេញ អាចចុះត្រជាក់២០អង្សាសេនៅសប្ដាហ៍ក្រោយ

27/01/2023 10:06 am ភ្នំពេញ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម​ឱ្យដឹងថា នៅថ្ងៃទី២៧-៣០ ខែមករា ឆ្នាំ២០២៣ ទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត នឹងបន្ដបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរទៅខ្លាំងមកលើកម្ពុជា។ ជាពិសេសសម្រាប់រាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់២០អង្សាសេ រហូតដល់ថ្ងៃទី៥ ខែមករា ទើបស្ថានភាពអាកាសធាតុវិលមកធម្មតាវិញ។


 

ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម​ ឱ្យដឹងថាអាកាសធាតុបន្តចុះត្រជាក់បន្ថែម ពិសេសនៅថ្ងៃទី២៩ ដល់៣០ ខែមករា ដែលនឹងធ្វើឱ្យបណ្ដាខេត្តនៅតំបន់ខ្ពស់រាប និងតំបន់ភាគពាយព្យធាតុអាកាស នឹងចុះត្រជាក់ខ្លាំងជាងសព្វមួយដង។ ដោយសីតុណ្ហភាពអប្បបរមានៅបណ្ដាខេត្តទាំងនោះ អាចធ្លាក់ចុះដល់១៤ ដល់១៦អង្សាសេ។

រីឯ បណ្ដាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាមានពី១៧ដល់២១អង្សាសេ។ ចំណែកឯ នៅរាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមាអាចធ្លាក់​ចុះដល់២០ អង្សាសេ។ បន្ទាប់ពីនោះរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ សីតុណ្ហភាពនឹងវិលមកជាធម្មតាវិញ។ នេះបើតាម​សេចក្ដី​ជូនដំណឹងរបស់​ក្រសួង​ធនធានទឹក៕​
 

ព័ត៌មានទាក់ទង