ព្រះសីហនុ សៀមរាប បាត់ដំបង  ទទួលបានទេសចរច្រើនជាងគេ ក្នុងបុណ្យចូលឆ្នាំចិន

25/01/2023 5:00 pm ភ្នំពេញ

ភ្នំពេញ៖ រយៈពេល​៤​ថ្ងៃ នៃ​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​កន្លងទៅ ​កម្ពុជាទទួលបាន​ទេសចរ​ជាតិ និង​អន្តរជាតិ ជាង​១​លាន​នាក់​។ ក្នុងនោះ ខេត្តដែលទទួលភ្ញៀ​វទេសចរ ច្រើនជាងគេ គឺ ខេត្តព្រះសីហនុ
សៀមរាប និងខេត្តបាត់ដំបង។


  
​បើតាមរបាយការណ៍ដដែល ចាប់ពីថ្ងៃទី២១-២៤ ខែមករា កម្ពុជាទទួលបានទេសចរដើរកម្សាន្តទូទាំងប្រទេសចំនួន ១ ០៤៩ ២២២នាក់ ក្នុងនោះភ្ញៀវជាតិ ១ ០០៧ ១៦៦នាក់ និងភ្ញៀវបរទេស៤២ ០៥៦នាក់។
ជាមួយគ្នានេះ ខេត្តព្រះសីហនុ​ ទទួលបានទេសចរច្រើនជាងគេរហូតដល់ ២៩៦០២៨នាក់នាក់។ បន្ទាប់មកគឺខេត្តសៀមរាប មានទេសចរចំនួន ១០៥ ៤៨១នាក់។



បាត់ដំបងនៅចំណាត់ថ្នាក់លេខ៣ មានទេសចរចំនួន ១០២ ៧៧៨នាក់។ ចំណែកខេត្តកំពត មានភ្ញៀវចំនួន៨២ ១៩៩នាក់ ហើយខេត្តប៉ៃលិន មានទេសចរចំនួន ៨១ ៥០០នាក់។ រីឯខេត្តកំពង់ចាម ទទួលបានទេសចរចំនួន ៦៧ ៩១៤នាក់ និងខេត្តកែប ទទួលបានទេសចរចំនួន ៦៧ ០៣០នាក់ នាថ្ងៃចូលឆ្នាំចិន។

សូមបញ្ជាក់ដែរ  ចំពោះសណ្ដាប់ធ្នាប់គឺល្អប្រសើរគួរកត់សម្គាល់។ លើសពីនេះ រាជធានី-ខេត្ត មន្ទីរទេសចរណ៍ បានចាត់កម្លាំងប្រចាំការនៅតាមគោលដៅសំខាន់ៗ និងគោលដោទេសចរណ៍នានាផងដែរ នាថ្ងៃចូលឆ្នាំចិន-វៀតណាម ដើម្បីសុវត្ថិភាពភ្ញៀវទេសចរ៕


  
 
 

ព័ត៌មានទាក់ទង