បុរាណវិទូ បកស្រាយពី «គំនូរអាថ៍កំបាំង» នៅអង្គរវត្ត

19/02/2023 4:00 pm សៀមរាប

សៀមរាប៖ ព្រះបរមវិស្ណុលោក ជាឈ្មោះដើមរបស់ប្រាសាទអង្គរវត្ត។ ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅដើមសតវត្សទី១២ ដើម្បីឧទ្ទិសជូនព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។



រវាងឆ្នាំ១៤៣១ កងទ័ពអយុធ្យា បានចូលវាយលុកគ្រប់គ្រងនៅអង្គរ។ ការចូលឈ្លានពាននេះបណ្ដាលឲ្យអង្គរ ដែលធ្លាប់ជាអាណាចក្រខ្មែរដ៏ថ្កុំថ្កើងក្នុងរយៈពេល៦០០ឆ្នាំ បានធ្លាក់ចុះ។ ព្រះរាជាខ្មែរបានប្ដូររាជធានីជាបន្តបន្ទាប់។ ទោះបី មានការប្ដូររាជធានី ក៏ពិតមែន តែអង្គរ មិនត្រូវបានបោះបង់ចោល នោះទេ។ 

អង្គរវត្ត ត្រូវបានប្ដូរពី ព្រហ្មញ្ញសាសនា ទៅជាប្រាសាទព្រះពុទ្ធសាសនា បន្ទាប់ពីអាណាចក្រខ្មែរធ្លាក់ចុះ និងបន្តជាទីគោរពបូជាសម្រាប់ពុទ្ធសាសនិក។ អ្នកស្រាវជ្រាវ បានបង្ហាញថា បេសកជនអឺរ៉ុប បានមក    ទស្សនាអង្គរវត្តនៅក្នុងអំឡុងសតវត្សទី១៥ និង១៦ ដោយបានកត់ត្រាលម្អិតអំពីរាជធានីបុរាណនោះ។ តើគេដឹងថា ប្រទេសនៅទ្វីបអឺរ៉ុបមួយចំនួន  បានដល់អង្គរវត្ត តាមរបៀបណាអំឡុងសតវត្សទី១៥ និង១៦? 

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានវិភាគលើគំនូរជាច្រើននៅតាមជញ្ជាំងប្រាសាទអង្គរវត្ត។ ជាលទ្ធផល គំនូរ ដែលទេសចរមើលមិនយល់នោះ គឺជាភស្តុតាងយ៉ាងសំខាន់អំពីវត្តមានប្រទេសពីអឺរ៉ុប និងអាស៊ី បានមកទស្សនាអង្គវត្ត។ 

ដើម្បីជ្រាបច្បាស់ សូមទស្សនាការពន្យល់របស់លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា និងលោក សែម វណ្ណា អ្នកសារព័ត៌មាន នៃសារព័ត៌មានឌីជីថលថ្មីៗ ដូចខាងក្រោម៖ 
 

ព័ត៌មានទាក់ទង