រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ នឹងចុះត្រជាក់ខ្លាំង រយៈពេលមួយសប្ដាហ៍

24/01/2023 12:00 pm ភ្នំពេញ

 

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ឥទ្ធិពលសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យកម្ពុជាចុះត្រជាក់ រយៈពេល១សប្ដាហ៍ លើសពីនេះ ខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្តរមានជ័យ នឹងចុះត្រជាក់ខ្លាំង ។

 

ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម តំបន់ទំនាបកណ្ដាលអាចចុះត្រជាក់កម្រិតមធ្យម ដោយសីតុណ្ហភាពអប្បរមានចន្លោះពី១៨ទៅ ២២ អង្សាសេ។

តំបន់ខ្ពង់រាប អាចចុះត្រជាក់ពីមធ្យមទៅខ្លាំង ។ ពិសេសខេត្តរតនគិរិ មណ្ឌលគិរី ព្រះវិហារ និង ឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥ ដល់១៧អង្សាសេ នៅពេលព្រឹក និងយប់។ 

 

ចំណែកឯ តំបន់ជាប់មាត់សមុទ្រ អាចមានខ្យល់បក់បោក និងរលកសមុទ្រខ្ពស់៕ 

 

ព័ត៌មានទាក់ទង