បារាយណ៍ខាងជើង មានទឹកឡើងវិញ ក្រោយគោកស្ងួតរយៈពេល៥០០ឆ្នាំ

24/01/2023 10:00 am ភ្នំពេញ

សៀមរាប៖ ទឹក ជាប្រភពនៃការកសាងសម័យអង្គរ។ ព្រះមហាក្សត្រសម័យអង្គរបានប្រើប្រាស់ បារាយណ៍ ជាយន្តការប្រមូលទឹកទុក។ ពាក្យថា បារាយណ៍ គឺមិនមែនជាការជីកលុងដី ដូចធ្វើស្រះទឹកនោះឡើយ។ បារាយណ៍ គឺជាការលើកទំនប់ព័ទ្ធជុំវិញដើម្បីស្តុកទឹក។ រហូតដល់សព្វថ្ងៃនេះ ទាំងបារាយណ៍ ទាំងទឹកក៏នៅតែទ្រទ្រង់អង្គរ។



បារាយណ៍នាគព័ន្ធ ឬបារាយណ៍ជ័យតដាក ជាបារាយណ៍ណ៍តូចជាងគេ ប៉ុន្តែក៏រឹតតែសំខាន់ដែរ ក្នុងសម្រាប់ការប្រើប្រាស់ក្នុងរាជធានីអង្គរធំ និងបំពេញកសិន្ធុប្រាសាទព្រះខ័ន។ បារាយណ៍ខាងជើងនេះ ត្រូវបានសាងសង់នៅក្នុងរាជ្យព្រះបាទជ័យវរ័រ្មនទី៧ នាចុងសតវត្សទី១២ ដែលមានបណ្ដោយប្រវែង ៣,៦ គីឡូម៉ែត្រ និងទទឺង ៩៣០ម៉ែត្រ។ បារាយណ៍ដែលមានប្រាសាទនាគព័ន្ធនៅចំកណ្តាលនេះ អាចផ្ទុកទឹកបាន ពី ៥ ដល់ ១០លានម៉ែត្រគូប។

លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ទទួលបានសញ្ញាបត្របណ្ឌិតផ្នែកប្រព័ន្ធធារាសាស្រ្តពីប្រទេសបែលហ៊្សិក។ លោក ហង់ ពៅ បានដឹកនាំក្រុមការងារ ស្ដារ និងជួសជុល ធ្វើឱ្យបារាយខាងជើង ឬ បារាយ ជ័យតដាក របស់ព្រះបាទជ័យវរ្មន័ទី៧ មានទឹកឡើងវិញនៅក្នុងឆ្នាំ ២០០៨ បន្ទាប់ ពីបារាយណ៍មួយនេះ បានគោកស្ងួតហួតហែងអស់រយៈពេល ៥០០ឆ្នាំមកហើយ តាំងពី សតវត្សទី ១៦។ 

តើលោកបណ្ឌិត ហង់ ពៅ បានធ្វើអ្វីខ្លះ ដើម្បីឱ្យបារាយណ៍ខាងជើងនេះ មានទឹកឡើងវិញ? សូមស្ដាប់កិច្ចពិភាក្សារវាង លោកបណ្ឌិត ហង់ ពៅ និងលោក គី សុខលីម អ្នកសារព័ត៌មានជាន់ខ្ពស់ នៃសារព័ត៌មានឌីជីថលថ្មីៗ ដូចខាងក្រោម៖ 

ព័ត៌មានទាក់ទង