CDC អនុម័តឱ្យក្រុមហ៊ុន២បោះទុនជាង២០លានដុល្លារ បង្កើតរោងចក្រផលិតអំពូល និងបរិក្ខារអគ្គិសនី

21/01/2023 3:04 pm ភ្នំពេញ

ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ឱ្យក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន TECHNOMATE (CAMBODIA) TECHNOLOGY CO., LTD.” និង TECHNOMATE (CAMBODIA) PRECISION METAL CO., LTD.”  វិនិយោគលើវិស័យអំពូលភ្លើងងចល័ត អំពូលភ្លើងសូឡា សម្ភារប្លាស្ទិក និងសម្ភារបរិក្ខារជួសជុល។



 បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុន TECHNOMATE (CAMBODIA) TECHNOLOGY CO., LTD.”  ស្នើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតភ្លើងចល័ត អំពូលភ្លើងសូឡា សម្ភារប្លាស្ទិក និងសម្ភារបរិក្ខារជួសជុល ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង។ ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ១០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៥០កន្លែង។ 
 
ជាមួយគ្នានេះ CDC ក៏បានអនុម័តសំណើសុំវិនិយោគ គម្រោងបង្កើតរោងចក្រផលិតអំពូល អំពូលភ្លើងសូឡា និងបរិក្ខារអគ្គិសនីរបស់ក្រុមហ៊ុន TECHNOMATE (CAMBODIA) PRECISION METAL CO., LTD. ជាមួយនឹងទុនវិនិយោគប្រមាណ១០លានដុល្លារអាម៉េរិក។ ក្រុមហ៊ុននេះ មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង និងអាចបង្កើតការងារបានចំនួន ៧៥០កន្លែង៕

ព័ត៌មានទាក់ទង