ហេតុអ្វីបានជាផ្កាអង្គាសីលជារណ្ដាប់មិនអាចខ្វះបាន ក្នុងពិធីសែនចូលឆ្នាំចិន?

20/01/2023 11:16 am ភ្នំពេញ

ភ្នំពេញ៖ ដើមអង្គាសីល ជាគ្រឿងរណ្ដាប់សែនដ៏សំខាន់ ដែលមិនអាចខ្វះបានក្នុងពិធីសែនចូលឆ្នាំចិន។ គ្រូចិនសែ អ៊ៅ ណន ពន្យល់ថា ដើមអង្គាសីលរីកផ្កាស្គុសស្គាយ ភាយសាយក្លិនក្រអូបគ្រប់ទីកន្លែងនារដូវលំហើយ ដែលស្របពេលនៃពិធីបុណ្យចូលឆ្នាំចិន ដូច្នេះជនជាតិចិនមានជំនឿថា វាតំណាងឱ្យលាភសំណាង ភាពរីករាយ ថ្កុំថ្កើនរុងរឿង និងតំណាងឱ្យជតារាសីជនជាតិចិនផងដែរ។ ទន្ទឹមនឹងនេះ ផ្កាស្បៃរឿង ក្រូចឃ្វិចពណ៌លឿង ក៏តំណាងឱ្យលាភពណ៌លឿងក្នុងថ្ងៃចូលឆ្នាំចិនផងដែរ៕



សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាងកញ្ញា ផាត ដាណេ និងលោកគ្រូចិនសែ អ៊ៅ ណន ខាងក្រោមដូចតទៅ៖

ព័ត៌មានទាក់ទង