ត្រណមចូលឆ្នាំចិន មានអ្វីខ្លះ?

20/01/2023 10:00 am ភ្នំពេញ

ភ្នំពេញ៖ ជនជាតិចិន ឬអ្នកជាប់សែស្រឡាយចិន មានជំនឿលើក្បួនតម្រាខែឆ្នាំ។ ជាក់ស្ដែងឆ្នាំ២០២៣ គេមានតម្រាថា ឆ្នាំរការ ថោះ ជូត និងមមីរ ជាឆ្នាំឆុង ដូច្នេះកូនចៅសែស្រឡាយចិនដែលកើតក្នុងឆ្នាំទាំងនេះ ត្រូវមានត្រណមមួយចំនួន ដើម្បីជៀសវាងបញ្ហា គ្រោះថ្នាក់ ឬរឿងអពមង្គលក្នុងគ្រួសារ។ លោកគ្រូចិនសែ អ៊ៅ ណន ឱ្យជៀសវាងដាច់ខាតទៅចូលរួមបុណ្យសព និងទីកន្លែងដែលមានទារកអាយុក្រោម១ខែ។

សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាងកញ្ញា ផាត ដាណេ និងលោកគ្រូចិនសែ អ៊ៅ ណន ដូចតទៅ៖


គ្រូចិនសែ អ៊ៅ ណន បញ្ជាក់ថា ត្រណមចូលរួមបុណ្យសព និងទីកន្លែងមានទារកអាយុក្រោម១ខែ ចាំបាច់បំផុតសម្រាប់កូនចៅសែស្រឡាយចិនដែលឆុងឆ្នាំ​ ព្រោះវាអាចបង្កឱ្យមានបញ្ហា គ្រោះថ្នាក់ ឬរឿងអពមង្គលណាមួយដល់ខ្លួន។ គ្រូចិនសែ អ៊ៅ ណន ថាចិនមានជំនឿឱ្យដាក់ស្លឹកទទឹមតាមខ្លួន ឬត្រាំទឹកលុបមុខ​ ព្រោះវាអាចជួយកាត់បន្ថយគ្រោះ និងភាពស៊យបានខ្លះផងដែរ។

«ឆុងខ្លាំងហ្នឹងគឺ ថោះ និងរកា។ ត្រណម សូម្បីតែគេមានកូនកើតអំឡុងពេលក្រោម១ខែ ក៏មិនឱ្យទៅដែរ និងបុណ្យសព។ បើបុណ្យសពហ្នឹងចោលមិនបាន យើងទៅក៏ទៅចុះ ប៉ុន្តែកុំឱ្យទៅជិតមឈូស»។ នេះជាការលើកឡើងរបស់លោកគ្រូចិនសែ អ៊ៅ ណន ដែលបន្តថា តាមជំនឿចិន អ្នកឆុងឆ្នាំត្រូវទៅកាត់ឆុង ដោយរៀបចំសំណែន មានសាច់ជ្រូកឆៅ ពងទាឆៅ និងផ្លែឈើជាដើម៕
 

ព័ត៌មានទាក់ទង