ទំនាក់ទំនងរវាងចម្លាក់ «លិង្គមួយពាន់» និងទឹកនៅភ្នំគូលែន

19/01/2023 4:00 pm សៀមរាប

«លិង្គមួយពាន់» ជាកេរដែលបន្សល់ទុកតាំងពីសម័យអង្គរ អំឡុងសតវត្សរ៍ទី១១។ តាមរយៈអក្សរថ្ម អ្នកស្រាវជ្រាវក៏បានស្គាល់ស្ថាននាមទីនេះថា សហស្សលិង្គ ដែលមានន័យថា «លិង្គមួយពាន់»។ ក្នុងទីតាំងប្រវត្តិសាស្ត្រនេះ ព្រះរាជាខ្មែរដែលបានមករៀបចំច្រើនជាងគេ គឺ ឧទយាទិត្យវរ្ម័ន-ទី២។ លើសពីនេះ ចម្លាក់ពកៗ ក៏មានឆ្លាក់នៅក្រោមផ្ទៃទឹក ដែលជារូបតំណាងឲ្យសិវលិង្គ ឬលិង្គព្រះឥសូរផងដែរ។ សិវលិង្គទាំងនេះ កន្លែងខ្លះឆ្លាក់ជាលិង្គទោល និងកន្លែងខ្លះទៀតឆ្លាក់ជាក្រុម។ នៅប៉ែកខាងលើដែលជាទីចាប់ផ្ដើមនៃចម្លាក់ ក៏មានសិវលិង្គមួយធំជាងគេ ដែលមានផ្ទៃរាងមូលដូចថាស ឆ្លាក់ក្នុងស្នានទ្រោនីរាងបួនជ្រុង។

 

ហេតុអ្វីបានជាព្រះមហាក្សត្រខ្មែរ ឆ្លាក់ចម្លាក់ «លិង្គមួយពាន់» នៅបាតស្ទឹងនៅភ្នំគូលែន? លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ដែលទទួលបានសញ្ញាបត្របណ្ឌិតផ្នែកប្រព័ន្ធធារាសាស្រ្តពីប្រទេសបែលហ៊្សិក នឹងបកស្រាយពីទំនាក់ទំនងរវាងចម្លាក់នេះ និងទឹក។ ដើម្បីជ្រាប់ច្បាស់ពីប្រភពទឹកក្នុងតំបន់អង្គរ សូមលោកអ្នកនាង ទស្សនាកិច្ចពិភាក្សារវាងលោក គី សុខលីម សហស្ថាបនិកសារព័ត៌មានឌីជីថលថ្មីៗ និងលោក ហង់ ពៅ ដូចខាងក្រោម៖
 

ព័ត៌មានទាក់ទង