
មហាក្សត្រក្នុងសម័យអង្គរ សុទ្ធតែបានផ្តល់សារៈសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធប្រមូលទឹកដើម្បី ទី១៖ ទ្រទ្រង់ និងពង្រីកវិស័យកសិកម្ម ទី២៖ បំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជារាស្ត្រ និងទី៣ ដើម្បីទ្រទ្រង់ប្រាសាទជាទីសក្ការៈ។
ព្រះមហាក្សត្រសម័យអង្គរបានប្រើប្រាស់ បារាយណ៍ ជាយន្តការប្រមូលទឹកទុក។ បារាយណ៍ គឺមិនមែនជាការជីកលុងដី ដូចធ្វើស្រះទឹកនោះឡើយ។ បារាយណ៍ គឺជាការលើកទំនប់ព័ទ្ធជុំវិញដើម្បីស្តុកទឹក។ រហូតដល់សព្វថ្ងៃនេះ ទាំងបារាយណ៍ ទាំងទឹកក៏នៅតែទ្រទ្រង់អង្គរ។
លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ទទួលបានសញ្ញាបត្របណ្ឌិតផ្នែកប្រព័ន្ធធារាសាស្រ្តពីប្រទេសបែលហ៊្សិក។ លោក ហង់ ពៅ បានដឹកនាំក្រុមការងារ ស្ដារ និងជួសជុល ធ្វើឱ្យបារាយខាងជើង ឬ បារាយ ជ័យតដាក របស់ព្រះបាទជ័យវរ្មន័ទី៧ មានទឹកឡើងវិញនៅក្នុងឆ្នាំ ២០០៨ បន្ទាប់ ពីបារាយមួយនេះ បានគោកស្ងួតហួតហែងអស់រយៈពេល ៥០០ឆ្នាំមកហើយ តាំងពី សតវត្សទី ១៦។ អ្នកជំនាញទឹករូបនេះ ពន្យល់ពីការគ្រប់គ្រងទឹកឡើងវិញ ក្នុងតំបន់អង្គរ។ ដើម្បីជ្រាប់ច្បាស់ពីប្រភពទឹកក្នុងតំបន់អង្គរ សូមលោកអ្នកនាង ទស្សនាបទសម្ភាសរវាងលោក គី សុខលីម សហស្ថាបនិកសារព័ត៌មានឌីជីថលថ្មីៗ និងលោក ហង់ ពៅ ដូចខាងក្រោម៖
-
ដោយ៖ គី សុខលីម
-
© រក្សាសិទ្ធិដោយ thmeythmey25.com

