ទឹកក្នុងកសិន្ធុ ជួយគ្រឹះប្រាសាទនៅតំបន់អង្គរ

10/02/2023 12:00 pm សៀមរាប

សៀមរាប៖ ទឹក ជាប្រភពនៃការកសាងសម័យអង្គរ។ ព្រះមហាក្សត្រសម័យអង្គរបានប្រើប្រាស់ បារាយណ៍ ជាយន្តការប្រមូលទឹកទុក។ បារាយណ៍ គឺមិនមែនជាការជីកលុងដី ដូចធ្វើស្រះទឹកនោះឡើយ។ បារាយណ៍ គឺជាការលើកទំនប់ព័ទ្ធជុំវិញដើម្បីស្តុកទឹក។ រហូតដល់សព្វថ្ងៃនេះ ទាំងបារាយណ៍ ទាំងទឹកក៏នៅតែទ្រទ្រង់អង្គរ។



លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ទទួលបានសញ្ញាបត្របណ្ឌិតផ្នែកប្រព័ន្ធធារាសាស្រ្តពីប្រទេសបែលហ៊្សិក។ លោក ហង់ ពៅ បានដឹកនាំក្រុមការងារ ស្ដារ និងជួសជុល ធ្វើឱ្យបារាយខាងជើង ឬ បារាយ ជ័យតដាក របស់ព្រះបាទជ័យវរ្មន័ទី៧ មានទឹកឡើងវិញនៅក្នុងឆ្នាំ ២០០៨ បន្ទាប់ ពីបារាយមួយនេះ បានគោកស្ងួតហួតហែងអស់រយៈពេល ៥០០ឆ្នាំមកហើយ តាំងពី សតវត្សទី ១៦។

លោក ហង់ ពៅ បានរកឃើញដានប្រព័ន្ធប្រឡាយបុរាណមួយ ដែលជាការប្រមូលទឹកផ្ទាល់ពីជើងភ្នំគូលែន ចូលមកបារាយខាងជើងនេះតែម្តង។ ដើម្បីជ្រាប់ច្បាស់ពីប្រភពទឹកក្នុងតំបន់អង្គរ សូមលោកអ្នកនាង ទស្សនាបទសម្ភាសរវាងលោក គី សុខលីម សហស្ថាបនិកសារព័ត៌មានឌីជីថលថ្មីៗ និងលោក ហង់ ពៅ ដូចខាងក្រោម៖ 

ព័ត៌មានទាក់ទង