ខេត្តចំនួន៤ នឹងចុះត្រជាក់ដល់១៧អង្សា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ខេត្តចំនួន១០នៅក្នុងប្រទេសកម្ពុជាអាចចុះត្រជាក់។ ស្ថានភាពបែបនេះ បណ្ដាលមកពីទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ មកលើកម្ពុជា។
កម្ពុជា រងទ្រនុងសម្ពាធខ្ពស់ពីចិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃ២៤ខែមករា ដែលអាចបណ្ដាលឱ្យតំបន់ទំនាបកណ្ដាលអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។ តំបន់ទំនាបភាគពាយ័ព្យដូចជា ខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន នឹងចុះត្រជាក់ពី ២០អង្សា ដល់២៣ អង្សា។
តំបន់ខ្ពង់រាប អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានដូចជាខេត្ត មណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ និងខេត្តព្រះវិហារ នឹងចុះត្រជាក់ពី ១៧ ដល់២១ អង្សា។ ចំណែកឯ តំបន់មាត់សមុទ្រ អាកាសធាតុ អាចចុះត្រជាក់កម្រិតខ្សោយចាប់ពី ២២ ដល់២៤ អង្សា៕
-
ដោយ៖ ប៉ូ សុភា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

