រដូវបន្តពូជ! ក្រសួងកសិកម្ម មិនឱ្យនេសាទត្រីកាម៉ុង រយៈពេល២ខែ

16/01/2023 12:30 pm ភ្នំពេញ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាមមិនឱ្យនេសាទត្រីកាម៉ុង «ប្លាធូ» ចាប់ពីថ្ងៃទី ១៥ ខែមករា រហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដើម្បីធានាឱ្យបាននូវនិរន្តរភាពផលស្តុកក្នុងធម្មជាតិ ។



ក្រសួងកសិកម្ម បានបញ្ជាក់ថា រយៈពេលដែលមិនឱ្យនេសាទនេះ គឺជារដូវបន្តពូជ និងពងកូនរបស់ត្រី កាម៉ុង«ប្លាធូ»  ក្នុងដែនសមុទ្រកម្ពុជា។ ការផ្អាកសកម្មភាពនេសាទនេះ  ដើម្បីថែរក្សា ការពារ ធនធានជលផលសមុទ្រទាំងនោះឱ្យបានយូរអង្វែងទៀតផង។  

ព័ត៌មានទាក់ទង