កម្ពុជា បន្តមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១១-១៧ ខែមករា

ភ្នំពេញ៖ ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសានក្នុងកម្រិតខ្សោយទៅមធ្យម នឹងគ្របដណ្ដប់លើកម្ពុជារយៈពេលមួយសប្ដាហ៍។ ស្ថានភាពបែបនេះ អាចធ្វើបណ្ដាខេត្តមួយចំនួនអាចមានភ្លៀងធ្លាក់ដោយអន្លើ។
ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា ចាប់ពីថ្ងៃទី១១-១៧ ខែមករា តំបន់ទំនាបកណ្ដាលអាចមានភ្លៀងធ្លាក់កម្រិតខ្សោយ។ ចំណែកតំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់កម្រិតខ្សោយដោយអន្លើ និងអាចចុះត្រជាក់ក្នុងកម្រិតខ្សោយនាពេលព្រឹក។ ចំពោះតំបន់មាត់សមុទ្រវិញ ក៏អាចនឹងមានភ្លៀងធ្លាក់កម្រិតខ្សោយ ដូចតំបន់ផ្សេងទៀតដែរ៕
-
ដោយ៖ ប៉ូ សុភា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

