រដ្ឋ នឹងជ្រើសរើសគ្រូក្របខ័ណ្ឌ និងកិច្ចសន្យាជាង ៣០០០នាក់ នៅឆ្នាំ២០២៣នេះ

08/01/2023 3:00 pm ភ្នំពេញ

ភ្នំពេញ៖ រដ្ឋ  នឹងជ្រើសរើសគ្រូបង្រៀនក្របខណ្ឌ ៣០០០នាក់ និងគ្រូបង្រៀនកិច្ចសន្យា ៧០៤នាក់ នៅឆ្នាំ ២០២៣។ នេះបើតាមការចេញផ្សាយរបស់ក្រសួងមុខងារសាធារណៈ។

ក្រៅពីជ្រើសរើសគ្រូក្របខ័ណ្ឌ និងគ្រូកិច្ចសន្យា រដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យជ្រើសរើសគ្រូបង្រៀនប្រភេទផ្សេងៗទៀតចំនួន ២៦៩៣៥នាក់ផងដែរ។ ក្នុងនោះមានគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះដឹងទូទៅ ៩ ៨៩៦នាក់, គ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរ-ឥស្លាម ១៧៨នាក់, គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធ ២ ៤៧២នាក់, គ្រូបង្រៀនពីរថ្នាក់ពីរពេល(២វេន) ១១ ៦៧១នាក់, គ្រូបង្រៀនថ្នាក់គួបពីរចំនួន ២ ៥៩៨នាក់ និងគ្រូបង្រៀនថ្នាក់គួបបីចំនួន ១២០នាក់។

សូមជម្រាបថា នៅឆ្នាំ២០២៣នេះ រដ្ឋាភិបាល បានអនុញ្ញាតឱ្យជ្រើសរើសក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលសរុបចំនួន ៣ ៨៦៣នាក់ និងមន្រ្តីកិច្ចសន្យា ១៧ ០២៤នាក់៕

 

ព័ត៌មានទាក់ទង