ខ្លា ៨ប្រភេទ កំពុងរងការគំរាមកំហែងពីការដាក់អន្ទាក់ និងបរបាញ់ខុសច្បាប់

22/01/2023 5:00 pm ភ្នំពេញ

ដោយ: ឈុំ ចន្ថា
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានបង្ហាញប្រភេទសត្វខ្លាចំនួន៨ ដែលកំពុងរងការគំរាមកំហែង ពីការដាក់អន្ទាក់ និងបរបាញ់ខុសច្បាប់ នៅតាមតំបន់ការពារធម្មជាតិនានា ក្នុងប្រទេសកម្ពុជា។


 
សត្វខ្លាទាំង ៨ប្រភេទនេះ រួមមាន ខ្លាធំ ឬខ្លាដំបង Tiger (Panthera tigris), ខ្លារខិន Leopard (Panthera pardus) ជាប្រភេទកំពុងទទួលរងគ្រោះជិតផុតពូជ។ ខ្លាពពក Clouded leopard (Neofelis nebulosi) និងខ្លាត្រី Fishing cat (Prionailurus viverrinus) ជាប្រភេទងាយរងគ្រោះថ្នាក់។ 
  


សត្វខ្លាលឿងមាស Asiatic golden cat (Catopuma temminckii) និងខ្លាភ្ញីថ្មកែវ Marbled cat (Pardofelis marmorata) ជាប្រភេទជិតទទួលរងគ្រោះថ្នាក់។ ឆ្មាព្រៃ Jungle cat (Felis chaus) និងឆ្មាដាវ Leopard cat (Prionailurus bengalensis) ជាប្រភេទរងគ្រោះថ្នាក់តិចតួច។ 


ត្រកូលខ្លា ៨ប្រភេទនេះ កំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ពីការដាក់អន្ទាក់ បរបាញ់ខុសច្បាប់ ការថយចុះសត្វដែលជាចំណី និងបាត់បង់ជម្រក ជាដើម។ គួរឱ្យដឹងថា សត្វខ្លាធំ ឬខ្លាដំបង បានបាត់វត្តមានពីក្នុងព្រៃធម្មជាតិកម្ពុជានៅឆ្នាំ២០០៧៕ 

 

 

 

 

 

ព័ត៌មានទាក់ទង