ព្រឹត្តិការណ៍«រំលឹកគុណអង្គរ» នឹងរៀបចំ​ពីថ្ងៃទី១៤-១៦ ធ្នូ​ ដើម្បី​រំលឹកគុណបុព្វបុរសខ្មែរដែលកសាងអង្គរ

12/12/2022 4:03 pm សៀមរាប

ដោយ៖ សុង សុធាវី

ភ្នំពេញ៖  ពិធីរំលឹកគុណអង្គរ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូ  ដែលមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។ បន្ទាប់ពីកម្មវិធីបែបសាសនាសំខាន់ៗ ក៏មានពិធីរាប់បាតព្រះសង្ឃចំនួន១៣០អង្គផងដែរ។ ជាមួយគ្នានេះ គឺការតាំងពិព័ណ៌បង្ហាញសមិទ្ធផលការងាររយ:ពេល៣០ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា ស្នាដៃសិល្បៈជាច្រើនដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ ការសម្តែងអាយ៉ៃឆ្លើយឆ្លងដោយលោក ព្រហ្ម ម៉ាញ ព្រមទាំងការចាក់បញ្ចាំងភាពយន្តអំពីអង្គរជាដើម។ នេះបើលោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា។
 
ពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្ត នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិ។ នៅព្រឹកថ្ងៃនោះដែរ មានពិធីរាប់បាតព្រះសង្ឃចំនួន១៣០អង្គផងដែរ។
  

ពិធីរំលឹកគុណអង្គរ  (រូបភាពតំណាង)    រូបភាពពី អាជ្ញាធរជាតិអប្សរា
 
លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា  នៅថ្ងៃបន្តបន្ទាប់ក៏មានការបង្ហាញផ្ទាំងទស្សនីយភាពជាច្រើនដូចជា កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័រណ៍បង្ហាញពីសមិទ្ធផលការងាររយៈពេល៣០ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា។ បន្ថែមលើនេះ​ ក៏​បង្ហាញ​ស្នាដៃសិល្បៈជាច្រើនដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ ការសម្តែងអាយ៉ៃឆ្លើយឆ្លងដោយលោក ព្រហ្ម ម៉ាញ ព្រមទាំងការចាក់បញ្ចាំងភាពយន្តអំពីអង្គរជាដើម។
 
សូមបញ្ជាក់ផងដែរថា នេះជាឆ្នាំទីពីរហើយ ដែលអាជ្ញាធរជាតិអប្សរាបានរៀបចំព្រឹតិ្តការណ៍រំលឹកគុណអង្គរ។  ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕
 

លោកស្រី ម៉ែន សំអន ឧប្បនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីសួងទំនាក់ទំនងទំនងជាមួយរដ្ឋសភា  ព្រឹទ្ធសភា
 

ព័ត៌មានទាក់ទង