តំបន់មួយចំនួន​ នឹង​មាន​ភ្លៀងធ្លាក់ចាប់ពីថ្ងៃទី៧-១៣ ធ្នូ

06/12/2022 10:00 am ភ្នំពេញ

ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ បើតាម​ក្រសួង​ធនធានទឹក និងឧតុនិយម កម្ពុជានឹងទទួលឥទ្ធិពលសម្ពាធខ្ពស់ និងខ្យល់មូសុងឦសាន្ដក្នុងកម្រិតមធ្យម។ ស្ថានភាពបែបនេះ អាចធ្វើឱ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់តិចតួច។



ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​៦ ធ្នូនេះ បាន​ឱ្យដឹងថា រយៈពេលមួយសប្ដាហ៍ខាងមុខ ឥទ្ធិពលសម្ពាធខ្ពស់ បូករួមជាមួយខ្យល់មូសុងឦសាន្ដអាចធ្វើឱ្យតំបន់ទំនាបកណ្ដាល មានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច។ លើកលែងតែរាជធានីភ្នំពេញ និងខេត្តភាគខាងក្រោមអាចមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមដោយអន្លើតែប៉ុណ្ណោះ។

ចំពោះ​តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់តិចតួច។ រី​ឯ តំបន់មាត់សមុទ្រវិញ អាចមានភ្លៀងធ្លាក់តិចតួចដូចតំបន់ផ្សេងៗដែរ៕

ព័ត៌មានទាក់ទង