យុវជនរាប់រយនាក់បានទៅរើសសំរាម ក្នុងយុទ្ធនាការ «មួយជំហាន គ្មានប្លាស្ទិក»

26/11/2022 3:00 pm ភ្នំពេញ

ONESTEPNOPLASTIC ឬ មួយជំហានគ្មានប្លាស្ទិក ជាយុទ្ធនាការបរិស្ថានមួយ ដែលបង្កើតឡើងក្នុងគោលបំណងកាត់បន្ថយសំណល់ប្លាស្ទិកនៅតំបន់ទេសចរណ៍គោលដៅមួយចំនួនក្នុងប្រទេសកម្ពុជា។ យុទ្ធនាការនេះ មានរយៈពេល៦ខែ ចាប់ពីខែកក្កដា ដែលសម្អាតសំរាមនៅខេត្តកែប សៀមរាប ក្រចេះ រួចមកហើយ។ យុទ្ធនាការនៅថ្ងៃទី២៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញនេះ ជាលើកទី៤ហើយ បានសម្អាតសំរាមនៅតំបន់គោលដៅចំនួន៣កន្លែង គឺនៅក្រោមស្ពានជ្រោយចង្វារ ផ្លូវរថភ្លើង និងវត្តស្វាយពពែ។ សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន និងបុគ្គលិកអង្គការជាច្រើនរយនាក់បានចូលរួមក្នុងយុទ្ធនាការនេះ។



សូមអញ្ជើញលោក-អ្នកនាងទស្សនារូបភាពខាងក្រោមដូចតទៅ៖

ព័ត៌មានទាក់ទង