ការលក់ដូរ និងបញ្ហាអនាម័យមុខមន្ទីរពេទ្យខេត្តសៀមរាប

21/11/2022 12:00 pm សៀមរាប

ដោយ៖ អ៊ីសា រ៉ហានី

សៀមរាប៖ សឹងជារឿងធម្មតាទៅហើយ ដែលនៅតាមមន្ទីរពេទ្យ  គឺតែងមានការលក់ដូរតាមចិញ្ចឹមផ្លូវ ឬមុខខ្លោងទ្វារមន្ទីរពេទ្យ។ នៅខ្លោងទ្វារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្លិនសំរាមដែលត្រូវបានទុកចោលក្នុងធុងសំរាមច្រើនថ្ងៃជាប់ច្រកចូល ធ្វើឱ្យមានការរិះគន់។ យ៉ាងណា​ ក្លិនស្អុយចេញពីសំរាម ហាក់ដូចមិនរំខានដល់ច្រមុះអ្នកលក់ក្បែរនោះសោះ។

 

ជុំវិញបញ្ហានេះ ខាងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបលើកឡើងថា ស្ថាប័នមិនបានអនុញ្ញាតឱ្យអាជីវករលក់ដូរលើខឿនចិញ្ចើមនោះទេ គឺការងារនេះខាងរដ្ឋបាលក្រុងជាអ្នករៀបចំ។ តាមពិតទៅ ការលក់ដូរនេះមានយូរហើយ ប៉ុន្តែកន្លងមក អ្នកលក់ទាំងនោះ គឺដាក់លើដងផ្លូវមុខមន្ទីរពេទ្យតែម្ដង ទើបតែមួយរយៈក្រោយមក មានការរៀបចំឱ្យលក់លើខឿនវិញ និងដោយកំណត់ទំហំទីតាំងលក់ត្រឹមត្រូវ៕

 


 

ព័ត៌មានទាក់ទង