កូនសត្វខ្លាឃ្មុំមួយក្បាល ត្រូវបានគេប្រទះឃើញក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី

20/11/2022 2:00 pm មណ្ឌលគីរី

ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ប្រជាសហគមន៍តំបន់ការពារធម្មជាតិ  បានប្រទះឃើញកូនសត្វខ្លាឃ្មុំតូចចំនួន០១ក្បាល មានទម្ងន់ ៧គីឡូក្រាម ក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ។ នេះបើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន។



កូនសត្វខ្លាឃ្មុំតូចមួយក្បាល  ដែលគេប្រទះឃើញក្នុងខេត្តមណ្ឌលគិរី ត្រូវបានមន្ទីរបរិស្ថានខេត្ត បញ្ជូនទៅកាន់រាជធានីភ្នំពេញ ប្រគល់ជូនដល់អ្នកជំនាញសង្គ្រោះសត្វព្រៃ ដើម្បីថែទាំចិញ្ចឹមបន្ត។ យ៉ាងណាមិញ កាលថ្ងៃទី១៩ ខែវិច្ឆិកានេះ កូនសត្វខ្លាឃ្មុំតូចមួយក្បាលនេះ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ នៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាមភ្នំតាម៉ៅដោយសុវត្ថិភាព។  

ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានអំពាវនាវឱ្យ សាធារណជនទាំងអស់សូមចូលរូមជួយការពារ និងអភិរក្សសត្វព្រៃនៅក្នុងប្រទេសកម្ពុជា និងសូមឱ្យកាត់បន្ថយ សកម្មភាពនៃការជួញដូរសាច់សត្វទាំងនេះនៅលើទីផ្សារ៕


 

ព័ត៌មានទាក់ទង