ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ បង្ហាញពីការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា

16/11/2022 5:10 pm ភ្នំពេញ

ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖  ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងសំណង់ ខ្នាតអន្តរជាតិ (CAMFOOD/CAMHOTEL and CAMBUILD 2022) រៀបចំឡើងចាប់ពីថ្ងៃទី ១៦-១៨ ខែវិច្ឆិកា នៅសហសាលពិព័រណ៌កោះពេជ្រ។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងវិញ ដើម្បីបង្ហាញពីការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា បន្ទាប់ពីខកខានរយៈពេល ២ឆ្នាំដោយសារជំងឺកូវីដ-១៩។



ពិព័រណ៍ CAMFOOD/HOTELនេះ ត្រូវបានសហការរៀបចំដោយសហព័ន្ធទេសចរណ៍កម្ពុជា សមាគមចុងភៅកម្ពុជា និងសមាគមភោជនីយដ្ឋានកម្ពុជា។ ពិព័រណ៍នេះមានការដាក់តាំងបង្ហាញអំពី ទំនិញថ្មីៗ បច្ចេកវិទ្យា និងបទពិសោធថ្មីៗជាច្រើន។ លោកអ្នក ក៏អាចស្វែងយល់អំពីចំណេះដឹងថ្មី ពីបណ្តាដៃគូសហការទាំងក្នុង និងក្រៅប្រទេស។ ទន្ទឹមនឹងនោះ អ្នកនឹងបានទស្សនាអំពីស្តង់ផលិតផលប្រមាណជាង ៥០០ម៉ាក និងប្រមាណជាង ១៥០ក្រុមហ៊ុន ដែលទាក់ទងនឹងទេសចរណ៍ ម្ហូបអាហារ និងសំណង់ជាច្រើនផងដែរ។

គួរឱ្យដឹងដែរថា ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងសំណង់ ខ្នាតអន្តរជាតិនេះគឺជាព្រឹត្តិការណ៍លើកទី៧ បន្ទាប់ពីព្រឹត្តិការណ៍លើកទី១ធ្វើឡើងនៅឆ្នាំ២០០៩៕

ព័ត៌មានទាក់ទង