យុវតី រាសី សិរីនាថ​ និងមិត្តរួមក្រុម បង្កើត​សោ Smart Locker ដើម្បីសម្រួលដល់អ្នកប្រើប្រាស់

15/11/2022 5:00 pm ភ្នំពេញ

ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖ ក្រុមនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បាននាំបច្ចេកវិទ្យាបង្កើតថ្មីរបស់ខ្លួនចំនួនពីរ ដើម្បីបង្ហាញជូនឱ្យមហាជនក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជា២០២២។ បច្ចេកវិទ្យាថ្មីនោះរួមមាន ការបង្កើតសោឆ្លាតវៃ (Smart Locker) និងការបង្កើតហ្គេម ដែលមានឈ្មោះថា (Color Inuader)។



កញ្ញា រាសី សិរីនាថ តំណាងក្រុមនិស្សិត និងជានិស្សិតសិក្សាជំនាញវិស្វករ Software នៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ លើកឡើងថា Smart Locker បង្កើតឡើងដោយនិស្សិតចំនួន ៣នាក់ ដោយចំណាយពេលមួយឆ្នាំសម្រាប់ស្រាវជ្រាវ និងធ្វើ។ ចំណែក ហ្គេមឈ្មោះ Color Inuader ត្រូវបានបង្កើតឡើងដោយមនុស្សចំនួន ២នាក់ និងចំណាយពេលត្រឹម មួយខែកន្លះ។ ការបង្កើត Smart Locker និងហ្គេមនេះ គឺមានផលលំបាក ពីព្រោះបច្ចេកវិទ្យាថ្មីតម្រូវឱ្យសមាជិកក្រុមទាំងអស់ស្រាវជ្រាវច្រើន។ ទោះជាយ៉ាងណាក្តី ក៏សមាជិកក្រុមរបស់កញ្ញានៅតែអាចផលិតបានដោយជោគជ័យ។

ដើម្បីជ្រាបកាន់តែច្បាស់ សូមលោក-អ្នកនាង អញ្ជើញទស្សនាកិច្ចសម្ភាសរវាងកញ្ញា ហេង ស្រីលីន នៃ​សារព័ត៌មាន Thmey Thmey និងកញ្ញា រាសី សិរីនាថ និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យដូចតទៅ៖
 




 

ព័ត៌មានទាក់ទង