យុវជនមានឱកាសបង្ហាញ រ៉ូបូត និងបច្ចេកវិទ្យាទំនើបខ្លួនក្នុង «ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា២០២២»

14/11/2022 9:00 am ភ្នំពេញ

ដោយ៖ ឈុំ ចន្ថា 

ភ្នំពេញ៖ រ៉ូបូត និងបច្ចេកវិទ្យាទំនើបមួយចំនួន ដែលផលិតដោយយុវជនកម្ពុជា​ ត្រូវបានដាក់តាំងបង្ហាញនៅក្នុង «ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា២០២២» រយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ «ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា២០២២» មានសារៈសំខាន់ខ្លាំង ដែលអាចឱ្យពួកគេបង្ហាញពីសក្ដានុពលរបស់ខ្លួន និងការរើកចម្រើននៃបច្ចេកវិទ្យាកម្ពុជា។



រ៉ូបូត និងបច្ចេកវិទ្យាថ្មីៗ ទាំងនោះត្រូវផលិតឡើង ដើម្បីសម្រួលដល់វិស័យសេវាកម្ម និងឧស្សាហកម្ម។ បច្ចុប្បន្ន យុវជនហាក់ចាប់អាម្មណ៍លើវិស័យបច្ចេកវិទ្យាច្រើន ខណៈថ្ងៃអនាគត ពួកគេចង់ឃើញវិស័យមួយនេះរីកចម្រើនដែលជាផ្នែកមួយនៃការអភិវឌ្ឍប្រទេសជាតិផងដែរ៕ 

ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូដូចខាងក្រោម៖


 



 

ព័ត៌មានទាក់ទង