លោក គន់ គីម ទទួលបានងារជា «កិត្តិសង្គហបណ្ឌិត» ដែលមានន័យថា បណ្ឌិត​ប្រកបដោយ​កិត្តិយស និង​មានចិត្ត​ជួយសង្គ្រោះ​

05/11/2022 9:00 am ភ្នំពេញ

លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជា «កិត្តិសង្គហបណ្ឌិត»។ ការប្រទានគោរមងារនេះ ធ្វើឡើងតាមរយៈព្រះរាជក្រឹត្យ​ ដែលចេញតាំងពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ តាមការក្រាបបង្គំថ្វាយសុំពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។



កិត្តិ​សង្គហ​បណ្ឌិត មកពី​ពាក្យ៣ម៉ាត់ គឺ កិត្តិ + សង្គហ + បណ្ឌិត​។​ កិត្តិ ប្រែ​ថា សេចក្ដី​ថ្កុំថ្កើង​, រុងរឿង​, ល្បីល្បាញ ឬក៏​អាច​សំដៅលើ​កិត្តិយស​។ សង្គហ ប្រែ​ថា ការសង្គ្រោះ​។ បណ្ឌិត ប្រែ​ថា ជន​មាន​ប្រាជ្ញា និង​មានចំណេះដឹង​ជ្រៅជ្រះ​ ឬពុំចាំបាច់ប្រែក៏បាន។
​​
កិត្តិ​សង្គហ​បណ្ឌិត មានន័យជារួមថា បណ្ឌិត​ប្រកបដោយ​កិត្តិយស និង​មានចិត្ត​សប្បុរស​ក្នុងកា​រ​ជួយសង្គ្រោះ​អ្នកដទៃ​។​ 
 
កន្លងមក មានឥស្សរជនមួយចំនួនរួចមកហើយ ដែលទទួលបានគោរមងារជាកិត្តិសង្គហបណ្ឌិត​នេះ រួមមាន អ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា អ្នកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា និងលោក ទេព ងន អនុប្រធានទី២នៃព្រឹទ្ធសភា៕ 

ព័ត៌មានទាក់ទង