ពលរដ្ឋនៅស្រុកស្វាយលើ​ខេត្តសៀមរាប នៅនិយមប្រើ និងរកចំណូលពី «ស្លឹកឃុនមារ»

02/11/2022 3:00 pm ភ្នំពេញ

សៀមរាប៖ «ស្ទឹកឃុនមារ»ជារុក្ខជាតិដុះតាមព្រៃ និងភាគច្រើនសម្បូរនៅក្នុងខេត្តសៀមរាម ក្នុងនោះរួមមាននៅលើភ្នំគូលែន និងស្រុកសូទ្រនិគមនជាដើម។ ពលរដ្ឋភាគច្រើនរស់នៅខេត្តសៀមរាបស្គាល់រុក្ខជាតិប្រភេទនេះ ប៉ុន្ដែពលរដ្ឋនៅខេត្ដដទៃ កម្រស្គាល់ និងបានឃើញសណ្ឋានរបស់វាណាស់។ ពលរដ្ឋ​នៅក្នុងសហគមន៍អន្លង់ធំ ស្រុកស្វាយលើ នៅតែបន្តរបរចូលព្រៃរក និងក្រងស្លឹកឃុនមារនេះលក់ជាធម្មតា។  បច្ចុប្បន្ន « ស្លឹកឃុនមារ»ក្រងញឹកក្នុងមួយម៉ែត្រ អាចលក់បានតម្លៃ២ម៉ឺនរៀល ចំណែកឯរង្វើលអាចលក់បានមួយម៉ែត្រ១ម៉ឺន៥ពាន់រៀល។ ស្លឹកប្រភេទនេះ ប្រសិនបើក្រងញឹកគេអាចប្រើបានចន្លោះពី៤ទៅ៥ឆ្នាំ ឯស្លឹកក្រងរង្វើលអាចប្រើបានចន្លោះពី២ ទៅ៣ឆ្នាំ។

សូមទស្សនារូបភាពដូចខាងក្រោម៖ 

ព័ត៌មានទាក់ទង