តំបន់ស្នូលអភិរក្សព្រែកទាល់ ជាតំបន់រ៉ាមសារដ៏ស្រស់ត្រកាលដែលលោកអ្នកមិនគួរមើលរំលង

26/02/2023 10:00 am បាត់ដំបង

ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ តំបន់រ៉ាមសារព្រែកទាល់ ក្នុងខេត្តបាត់ដំបង ជាទីតាំងសម្បូរសត្វស្លាប និងទេសភាពស្រស់ត្រកាល ប្លែកជាងកន្លែងផ្សេងៗទៀតនៅប្រទេសកម្ពុជា។ លោកអ្នកត្រូវចំណាយពេល នៅលើទឹកប្រហែលជិតមួយម៉ោង ដើម្បីធ្វើដំណើរចេញពីសហគមន៍ព្រែកទាល់ ទៅកន្លែងទស្សនាសត្វនៅតំបន់ការពារស្នូល ក្នុងព្រៃលិចទឹកបឹងទន្លេសាប។



ទីនេះជាតំបន់សុវត្តិភាពសម្រាប់សត្វស្លាបច្រើនប្រភេទ។ ការណ៍នេះ បានធ្វើឱ្យពួកវា អាចហោះហើរ និងលេងទឹកក្នុងបឹងធម្មជាតិដោយរីករាយ ទោះជាឃើញទូកទេសចរធ្វើដំណើរឆ្លងកាត់ក្តី ទីតាំងនោះក្តី។ ទិដ្ឋភាពបែបនេះ អាចធ្វើឱ្យគ្រប់គ្នាមានអារម្មណ៍ស្រស់ថ្លានៅពេលបានទៅដល់ទីនោះ។ ជាពិសេស ទេសភាពកាន់តែទាក់ទាញ នៅពេលលោកអ្នកទៅដល់ចន្លោះម៉ោង ៣ ទៅ៥ល្ងាច ដោយសារខណៈពេលនោះពន្លឺចាំងមកលើទឹកទន្លេសាប បង្កើតបានផ្ទាំងទស្សនីយភាពប្លែកភ្នែកសម្រាប់អ្នកទស្សនា។  

សូមអញ្ជើញទស្សនាវីដេអូខ្លីខាងក្រោម៖  



 

ព័ត៌មានទាក់ទង