ប្រាសាទលលៃ សំណង់អំពីឥដ្ឋ ដែលមានចម្លាក់យ៉ាងប្រណីត

19/12/2022 11:00 am សៀមរាប

ដោយ៖ ឡុង តូន

ក្នុងចំណោមប្រាសាទបុរាណនៃ“ក្រុមរលួស” (ស្រុកប្រាសាទបាគង ខេត្តសៀមរាប) ប្រាសាទលលៃជាសំណង់បុរាណដែលស្ថិតនៅភាគឦសាននៃប្រាសាទព្រះគោ ប្រមាណជាងមួយគីឡូម៉ែត្រ។ ប្រាសាទនេះជាសំណង់អំពីឥដ្ឋ ដែលមានតួប៉ម៤ កសាងក្នុងបារាយណ៍“ឥន្ទ្រតដាក” នាចុងសតវត្សរ៍ទី៩ (គ.ស ៨៩៣) ដោយព្រះរាជាស្រីយសោវម៌្មទេវ-ទី១ (យសោវរ្ម័នទី១) ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គ។ គួររំឭកផងដែរថា បារាយណ៍ឥន្ទ្រតដាកនេះមានបណ្ដោយ ៣៨០០ម៉ែត្រ និងទទឹង៨០០ម៉ែត្រ កសាងនៅក្នុងរាជព្រះបាទ ឥន្ទ្រវម៌្មទេវ-ទី១ (គ.ស ៨៧៧-៨៨៩)(១) ដែលជាបិតារបស់ព្រះបាទស្រីយសោវម៌្មទេវ-ទី១។

បើប្រៀបធៀបទឹកដៃសិល្បៈចម្លាក់ជាមួយប្រាសាទដទៃ អ្នកស្រាវជ្រាវជាច្រើនតែងពោលថា សិល្បៈករនៅទីនេះពិតជាមានជំនាញនិងស្គាល់“កាយវិភាគសាស្ត្រ”ជាក់លាក់។ ចំណែកការចារសិលាចារឹកនៅតាមមេទ្វារនៃតួប៉មនីមួយៗក៏មានសភាពផ្ចិតផ្ចង់ក្រៃលែង។

សូមលោកអ្នកទស្សនារូបភាពខាងក្រោម៖ 

ព័ត៌មានទាក់ទង