របរកាត់ត្រីប្រហុកជាការងារបន្ទាប់បន្សំរបស់ពលរដ្ឋរស់នៅលើបឹងទន្លេសាប 

26/10/2022 4:00 pm បាត់ដំបង

ដោយ៖ ប៉ូ សុភា 

បាត់ដំបង​៖ ពលរដ្ឋភាគភាគច្រើនរស់នៅលើបឹងទន្លេសាបប្រកបរបរនេសាទ ប៉ុន្ដែបន្ទាប់ពីរបរនេសាទពួកគាត់មានរបរស្នូលមួយទៀតគឺចិញ្ចឹមក្រពើ។ លើសពីនេះ នៅពេលមានពេលទំនេរពីការងារ ឬការសិក្សា ពួកគាត់អាចទៅស៊ីឈ្មួលកាត់ត្រីប្រហុក ដោយទទួលបានចំណូលបន្តិចបន្តួច ដើម្បីផ្គត់ផ្គង់គ្រួសារ។ របរ នេះ អាចទទួលបានប្រាក់ចន្លោះពី១ ទៅ៣ម៉ឺនរៀលក្នុងមួយថ្ងៃ។ សម្រាប់តម្លៃកាត់ត្រីក្នុងមួយគីឡូក្រាម ពួកគាត់ទទួលបាន២៥​០រៀល។ សម្រាប់កុមារៗ ម្នាក់ៗអាចកាត់បានចន្លោះពី២៥ ទៅ៥០គីឡូក្រាម។ ចំណែកឯ មនុស្សពេញវ័យ និងចាស់ៗ អាចកាត់បានចន្លោះពី៤០ ទៅ៧០គីឡូក្រាមក្នុងមួយថ្ងៃ។

សូមលោកអ្នកទស្សនារូបភាពខាងក្រោម៖ 


ព័ត៌មានទាក់ទង