កម្ពុជា ចូលរួមបង្កើតយុទ្ធនាការ ShowMeYourTree ដើម្បីការពារព្រៃទឹកភ្លៀងតែមួយគត់របស់ទន្លេមេគង្គ

18/10/2022 3:00 pm ក្រចេះ

ដោយ៖ ហុង ស្រីណា

ភ្នំពេញ៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម កំពុងសហការគ្នាប្រឆាំងនឹងបញ្ហាប្រឈមធំៗ ដូចជា អាជីវកម្មធំៗ ផែនការហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ចខ្សោយ។ ប្រយុទ្ធនេះ នឹងប្រឆាំងចាមួយកាប់បំផ្លាញព្រៃទឹកភ្លៀងដ៏សំខាន់នៅតំបន់ទន្លេមេគង្គ។



ShowMeYourTree នឹងបំផុសគំនិតពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីការពារបរិស្ថាន ចែករំលែកចំណេះដឹងអំពីព្រៃឈើ សម្រាប់អ្នកមានអំណាច និងអ្នកពាក់ព័ន្ធស្តាប់។ ពលរដ្ឋអាចចូលរួមយុទ្ធនាការនេះ តាមរយៈការចែករំលែកនូវអនុស្សាវរីយ៍ ក៏ដូចជារឿងរ៉ាវខ្លីៗ រូបថត Story IG និងវីដេអូខ្លីៗ អមជាមួយពាក្យស្លោក ឬគំនូរ ដែលភ្ជាប់ទៅព្រៃឈើ ដើមឈើ ឬរុក្ខជាតិដែលអ្នកចូលចិត្ត។ ពីរឿងជាក់លាក់ទៅកំប្លែង ទៅរឿងចៃដន្យ ដើម្បីជំរុញឱ្យមានការចូលរួមប្រកបដោយភាពរីករាយ និងស្វាហាប់ជាមួយអ្នកគាំទ្រដែលភ្ជាប់នូវ #ShowMeYourTree ។

យោងតាមទិន្នន័យពី Global Forest Watch ប្រទេសកម្ពុជា បានបាត់បង់ព្រៃឈើជាង២០ភាគរយ ដែលមានផ្ទៃដីជិត ២២,០០០គីឡូម៉ែត្រការ៉េ ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៩ ។ កត្តាចម្បងនៃការកាប់បំផ្លាញ ព្រៃឈើនៅកម្ពុជា គឺការបំប្លែងដីព្រៃសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងការកាប់ឈើតាមគោលដៅនៃ ប្រភេទសត្វមានតម្លៃ ដូចជាឈើគ្រញូងសម្រាប់ទីផ្សារគ្រឿងសង្ហារឹមអាស៊ី។

គួរបញ្ជាក់ផងដែរថា រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ទន្លេមេគង្គ បានបាត់បង់ព្រៃឈើចំនួន ៣៨,២៣០គីឡូម៉ែត្រការ៉េ ដោយសារការកាប់ព្រៃឈើ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឧស្សាហកម្ម។ អាស៊ីអាគ្នេយ៍ គឺជាជម្រកប្រមាណ១៥ភាគរយ នៃព្រៃត្រូពិចរបស់ពិភពលោក និង ២០ភាគរយនៃរុក្ខជាតិ សត្វ និងសត្វសមុទ្រទូទាំងពិភពលោក។ តំបន់ទាំងនេះ ក៏មានអត្រាកាប់បំផ្លាញព្រៃឈើខ្ពស់បំផុតមួយក្នុងពិភពលោកផងដែរ ដោយបានបាត់បង់ព្រៃឈើចំនួន ១,២ភាគរយក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០១៣មក៕ 

 

ព័ត៌មានទាក់ទង