ហេតុអ្វី អ្នកជំនាញ ត្រូវសែនព្រេន មុនជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ?

12/01/2023 5:00 pm សៀមរាប

ដោយ៖ សែម វណ្ណា 

សៀមរាប៖ រមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ ដើម្បីឱ្យប្រាសាទនានា កំពែង និងសំណង់បុរាណរបស់ដូនតា បន្តឈររឹងមាំ អ្នកជំនាញគ្រប់គ្រងគម្រោងរបស់អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់លើការជួសជុលកេរដំណែលទាំងអស់។

 

លោក សុខ សូសិលា អនុប្រធាននាយកដ្ឋាន ទឹក ព្រៃឈើ ហេដ្ឋារចនាសម្ព័ន្ធ និងគ្រូបង្គោលផែនទីហានិភ័យអង្គរ បានដឹកនាំជួសជុលការដ្ឋានជាច្រើនក្នុងរមណីយដ្ឋានអង្គរ។ ប៉ុន្តែមុននឹងជួសជុល អ្នកជំនាញរូបនេះ តែងតែសែនព្រេន ដើម្បីសុំការអនុញ្ញាតពីដូនតា ជាមុនសិន។ លោក សូសិលា លើកទឹកចិត្តឱ្យអ្នកជំនាញជំនាន់ក្រោយ បន្តធ្វើពិធីសែនព្រេននេះ ដើម្បីជាការគោរព និងទំនៀមទម្លាប់នាពេលអនាគត។ 

សូមទស្សនាកិច្ចសម្ភាសរវាងលោក សែម វណ្ណា អ្នកសារព័ត៌មានថ្មីៗ២៥ និងលោក លោក សុខ សូសិលា អនុប្រធាននាយកដ្ឋាន ទឹក ព្រៃឈើ ហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា ដូចខាងក្រោម៖

ព័ត៌មានទាក់ទង