ទីសក្ការៈ​បូជា​ព្រះអង្គចេក ព្រះ​អង្គចម បិទទ្វារមួយរយៈ​ដើម្បី​ជួសជុល​បល្ល័ង្ក​បដិមា

18/10/2022 10:00 am សៀមរាប

ដោយ​៖ ប៉ូ សាគុន

ភ្នំពេញ​៖ ទីសក្ការៈ​បូជា​ ព្រះអង្គចេក ព្រះ​អង្គចម នឹង​ត្រូវ​បិទទ្វារ​មិន​ដំណើរ​ការ​មួយ​រយៈ​ពេល ចាប់​ពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២២ តទៅ​ ដើម្បី​ឱ្យ​ក្រុម​ការងារ​ជំនាញ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ជួស​ជុល​បល្ល័ង្ក​បដិមា ព្រះ​អង្គ​ចេក ព្រះ​អង្គចម​។



សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួងបាន​បញ្ជាក់​ថា ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ នឹង​ជូន​ដំណឹង​នៃ​ការ​បើក​​ឱ្យ​ដំណើរ​ការ​ឡើង​វិញ នា​ពេល​ក្រោយ​​ នៅ​​ពេល​ការ​ជួស​ជុល​នោះ​ត្រូវ​បាន​បញ្ចប់​៕
 

ព័ត៌មានទាក់ទង