សម្តេច ហ៊ុន សែន ប្រាប់មន្ត្រីកសិកម្ម និងអាជ្ញាធរ «កុំជិះសេះមើលផ្កា»

17/10/2022 8:58 am ភ្នំពេញ

ដោយ៖ សារព័ត៌មានថ្មីៗ
នៅមុនពិធីចូលកាន់តំណែងផ្លូវការរបស់លោក ឌិត ទីណា ជារដ្ឋមន្ត្រីកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នារសៀលនេះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យមានការវាយតម្លៃជាបន្ទាន់លើផលខូចខាតនៃដំណាំរបស់ប្រជាពលរដ្ឋ។



ថ្លែងក្នុងពិធីចែកសញ្ញាបត្រនៅមជ្ឈមណ្ឌលជ្រោយចង្វារ ប្រមុខរដ្ឋាភិបាល បានបញ្ជាឲ្យត្រៀមចាត់ចែងដឹកជញ្ជូនស្រូវពូជដល់ពលរដ្ឋក្នុងករណីរកឃើញផលប៉ះពាល់។ 

«កុំជិះសេះមើលផ្កា»។ សម្តេចបានរំលឹកយ៉ាងដូច្នេះទៅដល់មន្ត្រីកសិកម្ម និងអាជ្ញាធរដែនដី។

លោក ឌិត ទីណា នឹងចូលកាន់តំណែងផ្លូវការជារដ្ឋមន្ត្រីកសិកម្ម បន្តពីលោក វេង សាខុន នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នេះ៕

ព័ត៌មានទាក់ទង