កសិកម្មកកើតឡើងវិញឬកសិកម្មអភិរក្ស ចាប់ផ្តើមជាអាទិភាពសម្រាប់កសិករនៅកម្ពុជា

15/10/2022 2:00 pm ភ្នំពេញ


ដោយ៖ Pritesh Chalise
 
បម្រែបម្រួលអាកាសធាតុ កំពុងផ្តល់ផលប៉ះពាល់ដល់ប្រជាជននៅជុំវិញពិភពលោក។ ដើម្បីដោះស្រាយបញ្ហានេះ និងបញ្ហាសកលផ្សេងទៀត មេដឹកនាំពិភពលោក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ នាយកអង្គការសហប្រជាជាតិ បានអនុម័តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលរួមមានគោលដៅអភិវឌ្ឍចីរភាពចំនួន ១៧ (SDGs) និងចំណុចពាក់ព័ន្ធចំនួន ១៦៩។ នៅក្នុងក្របខណ្ឌនោះ គោលដៅចំនួន ១៥ចំណុច មានបំណង «ការពារ, ស្តារ និងលើកតម្កើងការប្រើប្រាស់ប្រកបដោយចីរភាពលើប្រព័ន្ធអេកូឡូស៊ីដី, គ្រប់គ្រងព្រៃឈើ, ការទប់ស្កាត់ការរីកសាយវាលរហោឋាន និងបង្ការការខូចគុណភាពដី រួមទាំងការបាត់បង់ជីវចម្រុះ។


ការខូចខាតគុណភាពដីជាបញ្ហាសំខាន់នៅកម្ពុជាដោយវាអាចជះឥទ្ធិពលលើជីវភាពរបស់ប្រជាជនជាច្រើន តាមរយៈការរឹតត្បិតប្រជាជនក្នុងការទទួលបានសេវាជីវចម្រុះ(រួមបញ្ជូលអាហារនិងទឹក)និងធ្វើឱ្យហានិភ័យនៃភាពក្រីក្រកើនខ្ពស់។​ដូចនេះការសម្រេចបានអព្យាក្រឹតការខូចខាតគុណភាពដី(LDN) គឺពិតជាចាំបាច់ ក្នុងការចូលរួមសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) លើសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្របង្កើនការត្រៀមខ្លួនលើបញ្ហាបម្រែបម្រួលអាកាសធាតុរួមទាំងការប្រកួតប្រជែងលើប្រព័ន្ធកសិកម្ម។



វាមានវិធានការទប់ស្កាត់ជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងការខូចគុណភាពដីក្នុងចំណោមនោះជម្រើសកាត់បន្ថយហានិភ័យដល់ដីស្ថិតក្នុងឱកាសដ៏មានប្រសិទ្ធភាពមួយក្នុងការទប់ស្កាត់សារធាតុកាបូន។ការវាយតម្លៃសេដ្ឋកិច្ចនៃវិធានបង្ការបម្រែបម្រួលអាកាសធាតុបានបង្ហាញថាការទប់ស្កាត់ការបញ្ចេញឧស្ម័នកាបូនតាមរយៈការស្តារដីខូចគុណភាពជាជម្រើសដ៏មានប្រសិទ្ធភាព ដែលផ្តល់ផលប្រយោជន៍ជាច្រើន។
 
ដូចនេះវាតម្រូវឱ្យវិស័យកសិកម្មនៅកម្ពុជាកែប្រែវិស័យកសិកម្មរបស់ខ្លួនឡើងវិញតាមរយៈការផ្លាស់ប្តូរពីការបង្កើនផលិតកម្មបែបពង្រីកផ្ទៃដីទៅជាកសិកម្មអភិរក្ស (កសិកម្មអភិរក្ស និងនិរន្តរភាព)។ 
 
កសិកម្មអភិរក្សបង្ហាញពីការធ្វើកសិកម្មនិងការបែងចែកដីសម្រាប់សត្វស៊ីស្មៅថាអាចបង្ការបម្រែបម្រួលអាកាសធាតុតាមរយៈការបង្កើតសេរីរាង្គដីឡើងវិញនិងស្តារជីវចម្រុះនៅដីខូចគុណភាពដែលកើតចេញពីការថយចុះនៃកាបូននិងការកែលម្អវដ្ដទឹក។ផលប្រយោជន៍ទាំងនេះនិងដាក់ជីដោយផ្ទាល់ការអនុវត្តលើសេរីរាង្គដី ​ដោយគ្របកាកសំណល់លើគ្រាប់ពូជដំណាំ។ 

 

គំនិតផ្តួចផ្តើមកសិកម្មអភិរក្សនៅកម្ពុជា
 
ការអនុវត្តកសិកម្មកកើតឡើងវិញរួមទាំងកសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាព(CA/SI)ត្រូវបានកំពុងអនុវត្តនៅកម្ពុជារួចហើយប៉ុន្តែវាស្ថិតនៅដំណាក់កាលដំបូងប៉ុណ្ណោះ។ការងារលើកសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាពនេះត្រូវបានស្រាវជ្រាវយ៉ាងទូលំទូលាយនៅស្ថានីយ៍ស្រាវជ្រាកិសកម្មអភិរក្ស ឃុំបុសខ្នរ ស្រុកចម្ការលើខេត្តកំពង់ចាម។វាត្រូវបានអនុវត្តដោយកសិករមួយក្រុមតូចប៉ុណ្ណោះនិងត្រូវបានដឹកនាំដោយ MSMEs។
 
ការអភិវឌ្ឍកសិកម្មអភិរក្សនៅកម្ពុជាបានទទួលពីការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសពីកម្មវិធី គម្រោងអភិវឌ្ឍផ្សេងៗ និងការជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់តាំងពីការសាកល្បងអនុវត្ត ផ្សព្វផ្សាយផ្អែកលើកសិកម្មអភិរក្ស នៅក្នុងប្រព័ន្ធកសិអេកូឡូស៊ីនាប្រទេសកម្ពុជាក្នុងឆ្នាំ២០០៤មកម្លេះ។ គម្រោង ពិពិធកម្មកិសកម្មដំណាំកៅស៊ូខ្នាចតូច ដំណាក់កាលពីរ (Diversification and Smallholder Rubber Development Project, Phase 2) គាំទ្រដោយទីភ្នាក់ងារអភិវឌ្ឍន៏បារាំង (AFD) និងអនុវត្តដោយអគ្គនាយកដ្ឋានដំណាំកៅស៊ូ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF)​ ជាមួយមជ្ឈមណ្ឌលអន្តរជាតិបារាំង សម្រាប់ស្រាវជ្រាវកសិកម្ម និងអភិវឌ្ឍន៏កសិកម្ម (CIRAD)។ 
 
ជាច្រើនឆ្នាំកន្លងមកនេះ កសិកម្មកកើតឡើងវិញឬកសិកម្មអភិរក្សនេះ​បានវិវដ្តពីស្រាវជ្រាវទៅជាការផ្សព្វផ្សាយបែបពាណិជ្ជកម្មតាមរយៈគម្រោងនានា (Commercialization)។ ការផ្តល់សេវាកម្មលើកសិកម្មអភិរក្ស និងបច្ចេកវិទ្យា បានចាប់ផ្តើមសាកល្បងពីឆ្នាំ២០១៣មកម្លេះ។ ប៉ុន្តែដើម្បីឲ្យមានទទួលយកប្រកបដោយចីរភាព វាទាមទារឱ្យមានការចូលរួមវិនិយោគពីវិស័យឯកជន។ ពីឆ្នាំ២០១៨ ដល់ ២០២០ កម្មវិធីកំណើនដោយបរិយាប័ន្ន និងនវានុវត្តន៏នៃតំបន់មេគង្គ (MIGIP)  Swisscontact’s Mekong Inclusive Growth and Innovation Programme (MIGIP) និង គម្រោងសេវាកម្មកសិកម្មអភិរក្សដោយគិតកំរៃ Conservation Agriculture Service with a Fee (CASF) ដែលជាគម្រោងអនុវត្តរួមជាមួយវិស័យឯកជនបានចូលរួមគាំទ្រយ៉ាងជិតស្នឹតក្នុងការផ្សេព្វផ្សាយកសិកម្មអភិរក្ស។ ក្នុងចុងឆ្នាំ២០២១កសិកម្មកកើតឡើងវិញ​ឬកសិកម្មអភិរក្ស ត្រូវបាន ញ្ជូលនៅក្នុងការពិភាក្សាគោលនយោបាយ តាមរយៈគំនិតផ្តួចផ្តើមដូចជានៃសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (CASIC) និងគំរូមិត្តកសិករ (MetKasekor)។ កិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយពីកសិកម្មអភិរក្សទាំងអស់នេះ បានបង្ហាញពីប្រសិទ្ធភាព និងការទទួលយកអនុវត្តពីសំណាក់កសិករកម្ពុជាយ៉ាងទូលំទូលាយរយៈពេលជាងមួយទសវត្សរ៍កន្លងមក ជាពិសេសនៅក្នុងខេត្តបាត់ដំបង និងខេត្តព្រះវិហារ។ 



ប្រព័ន្ធកសិកម្មកកើតឡើងវិញ
 
ប្រព័ន្ធកសិកម្មចំនួន ៦នេះ ចាំបាច់ធ្វើការរួមគ្នា ដើម្បីសម្របសម្រួលការអនុវត្ត និងការទទួលយកកសិកម្មកកើតឡើងវិញ។​​ ទំនាក់ទំនងនេះត្រូវបានគូសបង្ហាញដូចនៅក្នុងរូបភាពខាងក្រោម។ កម្មវិធី​អភិវឌ្ឍ និងដៃគូអភិវឌ្ឍ​ជាច្រើន ដូចជាមជ្ឈមណ្ឌលអន្តរជាតិបារាំងសម្រាប់ស្រាវជ្រាវនិងអភិវឌ្ឍ កសិកម្ម (CIRAD), the Feed the Future Innovation Lab for Collaborative Research on Sustainable Intensification at Kansas State University (SIIL/KSU) និង មជ្ឈមណ្ឌលឱត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាពនិងអាហារបត្ថម្ភ​ (CESAIN) ដែលមានស្នាក់ការនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) រួមជាមួយ ស្វីសខនថាក់ (Swisscontact) បានគាំទ្រគំនិតផ្តួចផ្តើមក្រោមគម្រោងនេះ។ ​ទីភ្នាក់ងារអភិវឌ្ឍផ្សេងៗ ដែលបានចូលរួមគាំទ្រដៃគូ និងកម្មវិធីនេះ រួមមាន ភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ 
 
លើសពីនេះទៀត ដៃគូរដ្ឋាភិបាល ដែលបានចូលរួមយ៉ាងសកម្មក្នុងការជម្រុញការងារកសិកម្មកកើតឡើងវិញនេះ រួមមាន ​នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ (DEAFF), នាយកដ្ឋានវិស្វកម្មកសិកម្ម (DAEng), នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម (DALRM), នាយកដ្ឋានដំណាំស្រូវ (DRC) និងនាយកដ្ឋានគ្រាប់ពូជ (DCS)។ 
 
ប្រព័ន្ធកសិកម្មកកើតឡើងវិញទាំង​ ៦ រួមមាន៖ 

ការស្រាវជ្រាវ៖ មជ្ឈមណ្ឌលឧត្តមភាព Centre of Excellence
 
ផ្សព្វផ្សាយការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ (R4D) លើការអនុវត្តកសិអេកូឡូស៊ី ពង្រឹងការស្រាវជ្រាវ និងជំនាញកសិអេកូឡូស៊ី ហើយកែលម្អរចនាសម្ព័ន្ធការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ (R4D) ជាមួយកម្មវត្ថុក្នុងការឆ្ពោះទៅរកកសិកម្មកកើតឡើងវិញ តាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មអភិរក្សបុសខ្នុរ ដឹកនាំដោយនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម (DALRM) ដែលនឹងក្លាយជាមជ្ឈមណ្ឌលឱត្តមភាពការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ (R4D)  នៅក្នុងកសិអេកូឡូស៊ី។ 
 
ជំនាញ/ធនធានមនុស្ស
 
ដើម្បីអភិវឌ្ឍជំនាញ និងធនធានមនុស្សនៅក្នុងកសិកម្មកើតឡើងវិញ គំរូហាត់ការ InGuider ស្ថិតក្នុងចំណោមសកម្មភាពផ្សេងទៀត ក្នុងការអប់រំ ក៏ដូចជាវេទិកាហ្វឹកហ្វឺនអភិវឌ្ឍជំនាញ ដែលផ្សាភ្ជាប់ការអប់រំកម្រិតខ្ពស់ និងវិស័យឯកជន នៅក្នុងវិស័យពាក់ព័ន្ធក្នុងកសិអេកូឡូស៊ី។ 
 
យន្តការសម្របសម្រួលរបស់រដ្ឋាភិបាល
 
ដើម្បីពង្រឹងការសម្របសម្រួល និងគាំទ្រភាគីពាក់ព័ន្ធក្នុងការលើកតម្កើងកសិកម្មអភិរក្ស រដ្ឋាភិបាលបានបង្កើតសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (CASIC) ដែលដើរតួនាទីជាយន្តការជាតិ ក្នុងការសហការ និងសម្របសម្រួលជាមួយអង្គការពាក់ព័ន្ធ ដែលកំពុងអនុវត្តសកម្មភាពពាក់ព័ន្ធនឹងកសិកម្មអភិរក្សនៅកម្ពុជា។ 
 
គំរូផ្សព្វផ្សាយ (មិត្តកសិករ)
 
ដើម្បីផ្តល់ព័ត៌មានបច្ចេកទេស និងដឹងពីរបៀបសម្របសម្រួលលើការទទួលយកកសិកម្មអភិរក្ស «មិត្តកសិករ» ដែលជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកម្ពុជា បានដើរតួនាទីជាគំរូសេវាបំពេញបន្ថែម ដែលផ្តោតលើការបើកទីផ្សារសម្រាប់ការវិនិយោគរបស់វិស័យឯកជនលើប្រពលវប្បកម្មនិរន្តរភាព តាមរយៈទីភ្នាក់ងាររដ្ឋាភិបាល និងវិស័យឯកជនសម្រាប់កសិករនៅកម្ពុជា។ 
 
បច្ចេកវិទ្យា និងការអនុវត្ត
ដើម្បីពង្រឹងការផ្សព្វផ្សាយពាណិជ្ជកម្ម (Commercialization) នៃបច្ចេកវិទ្យា និងការអនុវត្តពាក់ព័ន្ធនឹងកសិកម្មអភិរក្ស គំនិតផ្តួចផ្តើមជាច្រើន ត្រូវបានបង្កើតឡើង និងត្រូវបានអនុវត្តដោយដៃគូអភិវឌ្ឍន៍ផ្សេងៗរួមមាន​វិស័យឯកជន និងមជ្ឈមណ្ឌលស្រាវជ្រាវ។
 
ការគាំទ្រផ្នែកហិរញ្ញវត្ថុ ឬការផ្ដល់រង្វាន់សម្រាប់ការអនុវត្តកសិកម្មអភិរក្ស (ដីមាស)
 
ដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធទៅនឹងការលើកទឹកចិត្តកសិករក្នុងការផ្លាស់ប្តូរការអនុវត្តរបៀបធ្វើ កសិកម្មបែប​​កកើតឡើងវិញ​ គម្រោងដីមាស ត្រូវបានបង្កើតឡើង ដើម្បីដើរតួរជាយន្តការមួយក្នុងការជួយសម្រួលផ្នែកហិរញ្ញវត្ថុជូនទៅដល់កសិករសម្រាប់ជាការវិនិយោគ របស់ពួកគាត់នៅក្នុងសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងសេវាសាធារណៈ។ 
 
ការធ្វើកសិកម្មភាគច្រើននៅកម្ពុជា គឺពឹងផ្អែកទៅលើប្រភពទឹកដែលទទួលបានពីខ្យល់មូសុងនៅរដូវវស្សា និងប្រភពទឹកដែលចេញពីបឹងទន្លេសាប។ កត្តានេះធ្វើឱ្យកសិករខ្នាតតូចភាគច្រើន ត្រូវរងគ្រោះ ដោយសារ ការបម្រែបម្រួលអាកាសធាតុ។ រួមជាមួយនឹងការខូចខាត និងការបាត់បង់គុណភាពដី ការអនុវត្តកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាព គឺជាភាពចាំបាច់ក្នុងការដោះស្រាយ ការខូតខាតនៃទ្រព្យសម្បត្តិធម្មជាតិរបស់ប្រទេសកម្ពុជា។ 
 
គំនិតផ្តួចផ្តើមទាំង ៦ នេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការទទួលយក និងពន្លឿនការអនុវត្តកសិកម្មអភិរក្ស​នៅកម្ពុជា។គំនិចផ្ដួចផ្ដើមនេះមិនត្រឹមតែចាំបាច់សម្រាប់ចក្ខុវិស័យអព្យាក្រឹតកាបូននៃផែនការកសិកម្មនៃប្រទេសកម្ពុជា ទប់ស្កាត់ការហូរច្រោះ សិករិចរឹលនៃដី ឬជួយ សម្រេចអនុសញ្ញាអង្គការសហប្រជាជាតិប៉ុន្នោះទេ​ ប៉ុន្តែ វាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រកសិករខ្នាតតូច មធ្យម និងអ្នកផ្តល់សេវាកម្ម ឲ្យមានការកើនឡើងផលិតភាព និងប្រាក់ចំណូលផងដែរ៕ 
 
Simplified by ISA team

ព័ត៌មានទាក់ទង