ជនបរទេស ១៥៧នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ៣ឆ្នាំ

13/10/2022 10:59 am ភ្នំពេញ

ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ ជនជាតិបរទេស ១៥៧នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញចេញពីកម្ពុជា មិនឱ្យចូលវិញរយៈពេល ៣ឆ្នាំ កាលថ្ងៃទី១២ ខែតុលា។



បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានជនជាតិវៀតណាម ១៥៣នាក់ ក្នុងស្រី ២៦នាក់​ និងជនជាតិចិន ៤នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា តាមតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងប៉ុស្តិ័នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងត្រពាំងផ្លុង។ ការបណ្ដេញជនបរទេសនេះ ធ្វើឡើងតាមអនុលោមច្បាប់ស្ដីពីអន្តោប្រវេសន៍។ 

ប្រភពដដែលបញ្ជាក់ថា ជនបររទេសទាំង ១៥៧នាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់គ្មានលិខិតឆ្លងដែន ,លួចស្នាក់នៅធ្វើការខុសច្បាប់ ដែលល្មើសច្បាប់ស្ដីពីអន្តោប្រវេសន៍ជាដើម៕

រូបភាព៖ ជនបរទេស ដែលត្រូវបានអគ្គនាយដ្ឋានអន្តោប្រវេសន៍ដេញចេញពីកម្ពុជា។ រូបតំណាង
 

ព័ត៌មានទាក់ទង